(កាតាឡាំង)៖ ប្រធានក្លិបអេស្ប៉ាញ FC Barcelona លោក Joan Laporta បានលើកឡើងថា មិនមានគម្រោងណាមួយនៃការបញ្ចប់តួនាទីលោក Ronald Koeman ចេញពីតំណែងអ្នកចាត់ការក្រុមភ្លាមៗនោះទេ បើទោះបីជាមានពាក្យចចាមអារាមនៅទីក្រុង Barcelona ពីសំណាក់អ្នកគាំទ្រកាលពីថ្ងៃព្រហស្បតិ៍យ៉ាងណាក៏ដោយ។ នេះបើតាមប្រភពពី Marca បានឲ្យដឹងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោក Laporta មិនបានទៅចូលរួមកម្មវិធីជាសាធារណៈមួយ ក៏ព្រោះហេតុផលមិនចង់បន្ថែមភាពវឹកវរខ្លាំងដែលមានន័យថា (ចាក់សាំងចូលក្នុងភ្លើង) ដែលលោកដឹងថា នឹងមានសំនួរដែលផ្តោតចំពោះលោក Koeman អំពីបញ្ហាក្រុមបច្ចុប្បន្ន ខណៈពេលនេះ ក៏កំពុងរង់ចាំមើលមានអ្វីកើតឡើងនៅពេលបន្ទាប់ គ្រាដែលក្រុមត្រូវមាន ៣ប្រកួតសំខាន់នៅពេលខាងមុខ ដែលមានភាគរយឈ្នះ ប៉ុន្តែអាស្រ័យលើភាពជាអ្នកដឹកនាំរបស់លោក Koeman ក្នុងការស្វែករកពិន្ទុដែរ។

ពេលនេះប្រធានក្លិប លោក Laporta ពិតជាអាចធ្វើបាន ក៏ប៉ុន្តែកំពុងរង់ចាំលទ្ធផលបន្តទៀត គ្រាដែល ៣ប្រកួតបន្ទាប់ក្លិប Barca ត្រូវជួបក្រុម Granada, Cadiz និងក្រុម Levante ក្នុងលីគ La Liga 2021-22 ដែលក្លិបឈរនៅលេខ៧ បណ្តោះអាសន្នក្នុងតារាងពិន្ទុ៕