(ឡេសស្ទឺរ)៖ បុរសចំនួន៩នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីអំពើហិង្សារវាងអ្នកគាំទ្រ នៃក្លិបបាល់ទាត់ Leicester City និងក្លិប Napoli នៅអំឡុងពេលការប្រកួតជម្រុះក្នុងពូល C លីគ Europa League របស់ពួកគេ នាថ្ងៃព្រហស្បតិ៍, នេះបើតាមការបញ្ជាក់ពីប៉ូលិសតំបន់ Leicestershire ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។

«បុរសចំនួនចំនួន៨នាក់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា ជាអ្នកគាំទ្រក្លិប Napoli, ត្រូវបានចាប់ខ្លួន ដែលពាក់ព័ន្ធនឹង នៅក្នុងហេតុការណ៍។ ក្រោយការសាកសួរបន្ថែម, បុរសវ័យ២៧ឆ្នាំម្នាក់ មកពីក្លិប Leicester ត្រូវបានចាប់ខ្លួន ដោយសង្ស័យពីបទប្រើប្រាស់អំពើហិង្សា»។ នេះបើតាមការបញ្ជាក់ពីប៉ូលិស។

ប៉ូលិសបន្ថែមថា «បុរសទាំងអស់ នៅតែបន្តឃុំខ្លួននៅមន្ទីរឃុំឃាំង នាពេលនេះ», ។

Napoli បានវាយបកវិញ ដើម្បីទទួលបានលទ្ធផលស្មើ២-២ នៅលើទឹកដីក្រុម Leicester បន្ទាប់ពីខ្សែប្រយុទ្ធ Victor Osimhen បានស៊ុតបាល់បញ្ចូលទី ក្នុងតង់ទី២។

ប៉ូលីសបានបន្ថែមថា វត្ថុជាច្រើន ត្រូវបានអ្នកគាំទ្រក្លិបទាំងពីរ គប់ដាក់គ្នាទៅវិញទៅមក រហូតដល់ចប់ការប្រកួត៕