(ក្រុងឡុងដ៍)៖ ក្រុមចោរនៅអង់គ្លេស បានចូលផ្ទះកីឡាករ Reece James ដែលជាខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea ដោយលួចយកមេដាយពានរង្វាន់លំដាប់កំពូលអឺរ៉ុប UEFA Champions League និងពាន Super Cup ទៅបាត់។ នេះបើតាមការចេញផ្សាយ ដោយសារគេហទំព័រក្រុមតោខៀវនៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

James បានបង្ហោះ Video នៅលើបណ្តាញ Instagram នៅសប្តាហ៍នេះដោយបញ្ជាក់ថា ខណៈពេលដែលគាត់កំពុងលេងនៅឯកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអង្គារ ក្រុមចោរបានលួចយកប្រអប់សុវត្ថិភាព ដែលមានដាក់មេដាយពានរង្វាន់ក្របខណ្ឌ Champions League និង Super Cup និងពានរង្វាន់ជើងឯករង Euro ឆ្នាំ២០២០ ពីផ្ទះរបស់គាត់ទៀតផង។

James បញ្ជាក់យ៉ាងដូច្នេះថា «សំណាងល្អ ដែលមិនមាននរណាម្នាក់នៅផ្ទះឡើយ ពេលចោរលួចចូលនោះ ប៉ុន្តែខ្ញុំចង់ជម្រាបថា ខ្ញុំមានសុវត្ថិភាពល្អទេ។ មេដាយទាំងនេះត្រូវបានឈ្នះតំណាងឱ្យក្រុមតោខៀវ និងអង់គ្លេសជាកិត្តិយស ដែលមិនអាចយកចេញពីខ្ញុំបានទេ ទោះបីខ្ញុំមាន ឬមិនមានកាន់បន្តទៀត ដើម្បីបញ្ជាក់ពីការទទួលបានវាក៏ដោយ»៕