(កាតាឡាំង)៖ ក្លិប FC Barcelona បានអនុម័តកញ្ចប់ថវិកាប្រមាណ ៨៩៩លានដុល្លារសម្រាប់រដូវកាល ២០២១-២២ ក្រោយខាតបង់ទឹកប្រាក់ ៥៦៥,៤ដុល្លាររដូវកាលមុន ដែលបានជួបបញ្ហាហិរញ្ញវត្ថុក្នុងក្លិបដែលត្រូវបានប្រធានក្លិបលើកឡើងឲ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃអង្គារ ក្នុងដើមសប្តាហ៍នេះ។ នេះបើតាមប្រភពពី Firstpost បានឲ្យដឹងក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ក្លិប Barca ដែលមានលោក Joan Laporta ជាប្រធាននោះ ក៏មិនបាននិយាយអំពីបញ្ហាលោក Koeman នោះទេក្នុងកិច្ចប្រជុំនេះ ខណៈក្លិបបានព្យាករណ៍ថា មានប្រាក់ចំណូលប្រមាណ ៩៣២លានដុល្លារកាលឆ្នាំ២០២០-២១ ដែលផ្តោតលើកការវិលត្រឡប់របស់អ្នកគាំទ្រនៃកីឡដ្ឋានកាលពីខែធ្នូ បន្ទាប់ពីមេរោគរាតត្បាតតែមិនបានកើតឡើងនោះទេ។

បន្ទាប់ពីបញ្ចប់បញ្ហាសារពើពន្ធឆ្នាំ២០២០-២០២១ ក្លិបបានខាតបង់ទឹកប្រាក់ប្រមាណ ៤៨១លានផោន ស្មើនឹង ៥៦៥,៤លានដុល្លារ ដែលត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មាន ក្រោយពេលក្លិបបានបញ្ចប់កិច្ចសន្យាជាមួយ Lionel Messi នាខែសីហា ទៅចូលជាមួយក្លិប Paris Saint-Germain គ្រាដែលលោក Laporta ក៏ទទួលស្គាល់ថា ក្លិបមានបំណុលសំខាន់ប្រមាណ ១,៥៨៧ពាន់លានដុល្លារ នៅពេលដែលការប្រជុំក្រុមប្រឹក្សាបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលាខាងមុខ៕