(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដែលជំរុញឲ្យពលរដ្ឋចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីដោះស្រាយបញ្ហាកង្វះឈាម ក្នុងអំឡុងពេលជំងឺកូវីដ១៩ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

ការរៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិតរបស់ ខ្មែរ ប៊ែវើរីជីស ធ្វើឡើងក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាច្រើន និងចូលរួមប្រយុទ្ធប្រឆាំងនឹងកង្វះខាតឈាម ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមរបស់ ខ្មែរ ប៊ែវើរីជីស នឹងមានការចូលរួមបន្ថែមពីបុគ្គលិក ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស ផងដែរ៕