(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូន បន្តប្រគល់រង្វាន់ធំៗជាច្រើន ទៅកាន់អតិថិជនមានសំណាងឈ្នះ ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន ៥០០០រៀល» ប្រចាំខែសីហា នៅការិយាល័យកណ្តាលរបស់ខ្លួន។

លោក រុន សិលា អតិថិជនមកពីខេត្តបាតដំបង និងបានឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro ថ្លែងឲ្យដឹងថា «ខ្ញុំពិតជាសប្បាយចិត្តក្រៃលែង ដែលឈ្នះរង្វាន់ធំពីកម្មវិធី បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន៥០០០រៀល។ ដំបូងខ្ញុំមិនជឿនោះទេ ប៉ុន្ដែបន្ទាប់ពីបានស្តាប់ការពន្យល់ ពីក្រុមការងារពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុន និងចូលទស្សនាការផ្សាយផ្ទាល់ លើផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនមិត្តហ្វូនទៀត ទើបខ្ញុំជឿជាក់ថាខ្ញុំពិតជាត្រូវរង្វាន់ពិតមែន ហើយសូមអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបង្កើតកម្មវិធីនេះឡើង»

អ្នកនាង លី ណារី អតិថិជនមកពីខេត្តសៀមរាប បានឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini បង្ហាញអារម្មណ៍រំភើបថា៖ «សំណាងពិតជាមានប្រាកដមែន ធ្លាប់តែឈ្នះរង្វាន់ប្រចាំថ្ងៃពីកាតកោសមិត្តហ្វូន៥០០០រៀល ប៉ុន្តែថ្ងៃនេះខ្ញុំបានឈ្នះរង្វាន់ធំប្រចាំខែគឺ iPhone 12 mini ពីក្រុមហ៊ុនមិត្តហ្វូនពីកម្មវិធី បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន៥០០០រៀល។ ខ្ញុំជឿជាក់លើក្រុមហ៊ុន១០០ភាគរយ ដោយសារលេខដែលខលមកខ្ញុំគឺលេខ ០៩៧ ៩ ០៩៧ ០៩៧ ជាលេខក្រុមហ៊ុន ហើយមានការផ្សាយផ្ទាល់លើផេកផ្លូវការ ហ្វេសប៊ុករបស់មិត្តហ្វូនទៀត»

អតិថិជនសំណាងមួយរូបទៀតគឺអ្នកនាង សុខ រដ្ឋា រស់នៅរាជធានីភ្នំពេញឈ្នះរង្វាន់ iPad 8 បានបង្ហាញចំនាប់អារម្មណ៍រំភើបស្រដៀងគ្នាដែរ។

លោក អាដាំ តំណាងឲ្យក្រុមហ៊ុនមិត្តហ្វូនឲ្យដឹងថា «ដើម្បីជាការលើកទឹកចិត្ត ដល់អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់សេវាកម្មមិត្តហ្វូនទាំងអស់ សំណាងនៅតែបន្តមាន សម្រាប់អតិថិជនបញ្ចូលលុយ ជាមួយកាតកោសមិត្តហ្វូន ៥០០០រៀល។ ការបន្តកម្មវិធីនេះបានផ្តល់នូវរង្វាន់កាន់តែច្រើនជាងមុន រាល់ការបញ្ចូលលុយជាមួយនឹងសន្លឹកកាត៥០០០រៀល អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់បន្ថែម១០០ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស៥០០០រៀល រហូតដល់៥ដុល្លារ, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស ១០ដុល្លារ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១»

សូមបញ្ជាក់ថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន៥០០០រៀល» បន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អតិថិជនមិត្តហ្វូនទាំងអស់ នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន៖ រង្វាន់កាតកោស៥០០០រៀល, កាតកោស១ដុល្លារ, កាតកោស២ដុល្លារ, កាតកោស៥ដុល្លារ, លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះពួកគេនឹងទទួលបានលេខកូដសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់, iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស១០ដុល្លារជាច្រើនរង្វាន់ទៀត។

ជាពិសេសរាល់ការបញ្ចូលទឹកប្រាក់ ជាមួយសន្លឹកកាតកោស៥០០០រៀល អតិថិជននឹងទទួលបានទឹកប្រាក់បន្ថែម១០០ដុល្លារភ្លាមៗ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី៥ នៃខែបន្ទាប់វេលាម៉ោង៤៖០០នាទីររសៀល តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។

សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer  ឬហៅទៅលេខ 1777៕