(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍បែបចម្រុះ Odom ដែលជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារលំដាប់ពិភពលោក និងលំនៅឋានដ៏ប្រណីត ទាន់សម័យ និងស៊ីវិល័យ បានបើកបង្ហាញការិយាល័យ និងផ្ទះគំរូរបស់ខ្លួនជាសាធារណៈហើយ។

ជាមួយទីតាំងពោរពេញដោយសក្តានុពលរបស់គម្រោង Odom តាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀត។ លើសពីនោះ គម្រោង Odom នឹងផ្តល់ជូននូវបទពិសោធន៍រស់នៅ និងធ្វើការប្រកបដោយប្រណីតភាព និងឯកជនភាពកម្រិតខ្ពស់។

គម្រោង Odom មានអគារការិយាល័យដ៏ទំនើបរហូតដល់ទៅ ៤៥ជាន់ គិតជាទំហំសរុបប្រមាណ ៤០,០០០ម៉ែត្រការ៉េ អគារលំនៅឋានដែលបានរចនាឡើងទៅតាមតម្រូវការរស់នៅបែបស៊ីវិល័យ ជាលក្ខណៈគ្រួសារមានចំនួន ១៣៨យូនីត ចាប់ពី១បន្ទប់គេង រហូតដល់ ៤បន្ទប់គេង ដោយបន្ទប់នីមួយៗមានទំហំធំទូលាយ ខុសប្លែកពីលំនៅឋានទូទៅ។ «ស្ពានវេហា» «Sky Bridge» ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីតភ្ជាប់អគារការិយាល័យ និងលំនៅឋាន អមដោយផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square ដែលគ្របដណ្ដប់ដោយបរិវេណបៃតងដល់ទៅ ៧,០០០ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។ ទាំងនេះ គឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យ Odom ក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។

សំណង់អគារដ៏មានភាពទាក់ទាញរំលេចដោយស្ថាបត្យកម្មដ៏ល្អឯក ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និងសហគ្រិនដ៏ឆ្នើមនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ULS Cambodia ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និងការរស់នៅរបស់មនុស្សជាគោល។

គួរបញ្ជាក់ផងដែរថា ដោយសារលក្ខណៈដ៏ពិសេស និងភាពលេចធ្លោរបស់គម្រោងទាំងមូល គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និងដាក់លក់ជាសាធារណៈនេះ មានការទិញ និងកក់ជាបណ្តើរៗហើយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែ រក៏ដូចជាបរទេស។ ដោយសារតែចំនួនយូនីតមានកំណត់ ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ទស្សនាលំនៅឋាន ឬការិយាល័យគំរូ សូមអញ្ជើញមកកាន់ការិយាល័យផ្ទះគំរូ របស់គម្រោងផ្ទាល់តែម្ដង ដែលមានទីតាំងនៅក្នុងសួន Odom Garden ឬអាចធ្វើការទំនាក់ទំនងមកកាន់លេខ៖ 099 231 168៕

ទីតាំងសួន Odom Garden៖ https://goo.gl/maps/aF5je8CEevMA3fbX9
ហ្វេសប៊ុក៖ https://www.facebook.com/OdomPhnomPenh
វេបសាយ៖ https://www.odomphnompenh.com/
ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖ https://www.youtube.com/watch?v=VBqGot51ukw