(វ៉លវើហាំតុន)៖ ក្លិបបាល់ទាត់ Brentford បានដណ្តើមជ័យជំនះនៅក្រៅទឹកដីរបស់ខ្លួនជាលើកដំបូង ក្នុងលីគកំពូលអង់គ្លេស Premier League ជាមួយនឹងលទ្ធផលឈ្នះ ២-០ លើក្រុម Wolverhampton Wanderers ក្នុងការប្រកួតនាថ្ងៃសៅរ៍ ក្នុងនាមជាជ័យជំនះដែលក្រុមប្រជែង មិនអាចរកគ្រាប់បាល់បាន បើទោះបីជានៅសល់កីឡាករត្រឹមតែ ១០នាក់នៅពាក់កណ្តាលតង់ទី២ ក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ជ័យជម្នះនេះ ត្រូវបានលើកមុខមាត់ក្រុម Brentford ជាលើកទី២ នៃរដូវកាលនេះ បន្ទាប់ពីបានផ្តួលក្រុម Arsenal នៅថ្ងៃបើកឆាក និងជាជ័យជំនះក្រៅទឹកដីជាលើកដំបូងរបស់ក្លិបក្នុងលីគកំពូលអង់គ្លេស ក្នុងរយៈពេល ៧៤ឆ្នាំ ខណៈក្រុមរបស់លោក Thomas Frank នេះ បានឡើងមកឈរនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន៕