(ភ្នំពេញ)៖ ហាង Baby Care បានរៀបចំពិធីប្រគល់រង្វាន់រថយន្ត Ford ឆ្នាំ២០២២ ជូនដល់អតិថិជនរបស់ខ្លួន ក្នុងអបអរសាទរគម្រប់ខួប១៣ឆ្នាំ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

អតិថិជន ដែលមានសំណាងឈ្នះរង្វាន់ធំនេះ ឈ្មោះ នឹង ស៊ីណាត ភេទស្រី អត្តសញ្ញាណប័ណ្ណ 011213311។ កម្មវិធីប្រគល់រង្វាន់នេះ មានការចូលរួមពីពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា និងតំណាងក្រុមហ៊ុន FORD ជាសាក្សី។

ហាង Baby Care គឺជាហាងមួយ ដែលឈរលើគោលការណ៍ ការគិតពីគុណភាពទំនិញ តម្លៃលក់សមរម្យ សេវាកម្ម ដែលផ្តល់ជូនដល់អតិថិជនល្អ។

បច្ចុប្បន្ន ហាង Baby Care មាន៨ទីតាំង ដូចជា៖ ទីតាំងផ្សារសុវណ្ណា ច្បារអំពៅ ប៉ាស្ទ័រ ទួលគោក ផ្សារកណ្តាល តាខ្មៅ អ័រគីដេ ផ្លូវ២០០៤ និងទីតាំង ឫស្សីកែវ (ផ្លូវជាតិលេខ៥) និងកំពុងបន្តពង្រីក វិសាលភាពថ្មីៗបន្ថែមទៀត នាថ្ងៃខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនជាចំបាច់។

ជាមួយគ្នានោះដែរ ហាង Baby Care ក៏សូមអរគុណដល់ដៃគូសហការ មានដូចជា FORD, Baby Love, Fineline, D-nee, Juju & Pony, Similac និង Physiolac ផងដែរ។

គូសបញ្ជាក់ថា ហាង Baby Care បង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយមានការគាំទ្រ និងទទួលស្គាល់ពីអតិថិជន ដែលជាហាងឯកទេស លក់ទំនិញរាប់ម៉ឺនមុខ សម្រាប់ទារក កុមារ មាតា និងទំនិញប្រើប្រាស់ទូទៅប្រចាំថ្ងៃ ដែលមានកេរ្តិ៍ឈ្មោះល្បី និងឈានមុខគេ នាពេលបច្ចុប្បន្ននេះ៕