(ភ្នំពេញ)៖ Soundskool Music Cambodia គឺជាសាលានិងហាងតន្ត្រីមួយដែលនាំមុខគេនៅកម្ពុជា។

កាលដើមខែកញ្ញានេះ Soundskool ក៏បានបើកសម្ពោធសាខាទីបួនរបស់ខ្លួន ស្ថិតនៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយទទួលបានការចូលរួមពីភ្ញៀវកិត្តិយសពិសេសៗជាច្រេីនរូប ក៏ដូចជាដៃគូសហការក្រុមហ៊ុន ISI Group និង ក្រុមការងាររបស់ Soundskool ផ្ទាល់ ដើម្បីចូលរួមសម្ពោធសាខាថ្មីនេះ មិនត្រឹមតែប៉ុនណ្ណោះ ក៏មានការចូលរួមសម្ដែងពីសំណាក់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរបស់ Soundskoolផងដែរ។ដោយប្រកាន់ខ្ជាប់ជាមួយវិធានការការពារជំងឺកូវីដ១៩ យ៉ាងតឹងរឹង។

ទីតាំងSoundskoolថ្មីមានទំហំ២០០ម៉ែត្រការ៉េ រួមបញ្ចូលទាំងបរិវេណដាក់តាំងឧបករណ៍ភ្លេងនិងថ្នាក់រៀន ដែលមានភាពធំទូលាយ ផាសុខភាព ជាមួយឧបករណ៍ភ្លេងដែលមានគុណភាពខ្ពស់។

បរិវេណ Soundskool ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តក្នុងការបណ្តុះបណ្តាលផ្នែកតន្រ្តីនៅកម្ពុជា។ Soundskool មានកម្មវិធីសិក្សាដែលប្រកបដោយភាពឆ្នៃប្រឌិត។

កម្មវិធីសិក្សាសម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលអាចអនុញ្ញាតឲ្យពួកគាត់សិក្សាអំពីមូលដ្ធានគ្រឹះតន្រ្តី និង ចង្វាក់ភ្លេងជាដើម និង សម្រាប់កុមារអាយុចាប់ពី៦ឆ្នាំឡើង ក៏អាចចុះឈ្មោះសិក្សាជាមួយឧបករណ៍ភ្លេងដូចជា ព្យាណូ ហ្គីតា វីយ៉ូឡុង សាក់សូហ្វូន ស្គរ យូគូលេលេ និងថ្នាក់ហាត់ច្រៀងផងដែរ។

បន្ថែមពីលើនេះទៅទៀត Soundskool ក៏មានថ្នាក់សិក្សាជាក្រុមដែលផ្ដល់ឲ្យសិស្សានុសិស្សទទួលបាននូវភាពរីករាយ ច្នៃប្រឌិត និងព្រមទាំងទទួលបាននូវតម្លៃសមរម្យផងដែរ។

សិស្សានុសិស្ស Soundskool នឹងទទួលបាននូវឱកាស និងការលើកទឹកចិត្តឲ្យចូលរួមសម្ដែងនៅក្នុងកម្មវិធីផ្សេងៗ របស់សាលាផងដែរ។

សិស្សានុសិស្សក៏ទទួលបានឱកាសក្នុងការប្រលងដើម្បីទទួលបាន សញ្ញាប័ត្រអន្តរជាតិពី RSL London ដែលជាដៃគូសហការរបស់Soundskool ហាងតន្ត្រីSoundskool ត្រូវបានគ្រប់គ្រងដោយក្រុមការងារដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ រួសរាយរាក់ទាក់បម្រើអតិថិជនដែលមាននៅតាមទីតាំងជាច្រើននៅទូទាំងរាជធានីភ្នំពេញនិងខេត្តសៀមរាបដោយការផ្តល់ជូននូវឧបករណ៍តន្ត្រីម៉ាកល្បីៗ ជាច្រើន។

Soundskool មានមោទនភាពដែលបានក្លាយជាអ្នកចែកចាយផ្តាច់មុខនៃម៉ាកល្បីៗ ដូចជា Fender, Roland, Boss, Conn-Selmer, Prodipe និងម៉ាកជាច្រើនទៀត៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងសេវាកម្មនិងផលិតផលសូមធ្វើការទំនាក់ទំនងមកតាមរយៈ៖ email [email protected] ឬក៏តាមរយៈគេហទំព័រ Facebook Soundskool Music Cambodia