(ភ្នំពេញ)៖ ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បង ស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជា «ផលិតកម្មដាវីត្រា» ដែលជាផលិតកម្មក្នុងស្រុកផលិតបទចម្រៀងមិនចម្លងគេ (Original Song) កំពុងរៀបចំបទថ្មី ដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនៅកម្ពុជា រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅ-មកកម្សាន្ត។

បទចម្រៀងថ្មីនេះ តាក់តែងឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួន បើកវិស័យទេសចរណ៍ឡើងវិញក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច។

កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក សយ រតនា ជាអ្នកនិពន្ធបទចម្រៀងនេះ បានសម្រេចចិត្តដាក់ចំណងជើងបទចម្រៀងនេះថា «ខ្មែរមានគ្រប់សព្វ»។ លោកថា បទនេះជាបទដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ និងរៀបរាប់ពីលក្ខណពិសេសរបស់ខ្មែរ ដែលមានអារ្យធ៌មដ៏ល្អឯក។ លើសពីនេះទៀត បទចម្រៀងនេះគឺជាការបកស្រាយ ដោយតារាចម្រៀងជាច្រើនរូប ប្រចាំផលិតកម្មដាវីត្រាផងដែរ។

លោក ម៉េង ប៊ុនឡូ អតីតតារាសម្តែង ក៏ដូចជាតារាចម្រៀង និងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែត បានឱ្យដឹងថា ស្ទូឌីយោកោះស្លាកែត គឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។

លោកថា ផលិតកម្មតាវីត្រាកំពុងត្រៀមការរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទក្នុងបទចម្រៀងនេះ ដើម្បីធ្វើឱ្យបទចម្រៀង «ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ស្ដាប់ទៅកាន់តែពីរោះអស្ចារ្យ ដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។

បទចម្រៀងនេះត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុង Komsan App ជាឈ្មោះកម្មវិធីចម្រៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំឡេពីរោះ។ Komsan App នេះ ត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចម្រៀងដាវីត្រា ហើយបទចម្រៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

http://image.freshnewsasia.com/2021/id-025/fn-2021-09-19-13-45-32-0.JPG http://image.freshnewsasia.com/2021/id-025/fn-2021-09-19-13-45-34-1.JPG http://image.freshnewsasia.com/2021/id-025/fn-2021-09-19-13-45-36-2.JPG