(ប៉ារីស)៖ Lionel Messi បានចូលលេងប្រកួតដំបូងក្នុងដីឲ្យក្លិប Paris Saint-Germain នៅពេលយកឈ្នះ Lyon ២-១ ចុងម៉ោងនៅ Ligue 1 នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

រាប់ទាំង ១ប្រកួតយប់មិញនេះទៀត ខ្សែប្រយុទ្ធទើបផុតកិច្ចសន្យាជាមួយ FC Barcelona, Messi បានចូលលេង ៣ប្រកួតឲ្យក្លិបបារាំងហើយ ដ្បិតមិនទាន់រកបាន ១គ្រាប់នៅឡើយក្តី និងចូលលេងក្នុងជម្រើស ១១នាក់ដំបូងក៏ដោយបន្តជួយ PSG លេងមិនចាញ់ និងស្មើឡើយក្នុងចំណោម ៦ប្រកួតបើកឆាកនារដូវកាលថ្មីនេះ។

Lucas Paqueta ជាអ្នករកបានគ្រាប់នាំមុខឲ្យ Lyon ក្រោយទទួលបាល់ពី Karl Toko Ekambi នៅមុនពេលអតីតមិត្តរួមក្រុមចាស់នៅក្លិបអេស្ប៉ាញ FC Barcelona, Neymar ប៉េណាល់ទីតាមស្មើវិញនៅនាទី៦៦ និង Mauro Icardi ដែលត្រូបានប្តូរចូលក្នុងវគ្គទី២ នោះ រកបានគ្រាប់ជ័យជម្នះ ២-១ នៅនាទី៩០+៣ ពីការបញ្ជូនរបស់ Kylian Mbappe។

ក្រុមរបស់លោក Mauricio Pochettino សម្លឹងរកជ័យជម្នះទី៧ នៅពេលជួបម្ចាស់ផ្ទះ Metz នារាត្រីថ្ងៃពុធនៅ Ligue 1 ជាបន្តទៀត ដើម្បីបន្តកាន់កាប់តំណែងកំពូលតារាងដ៏រឹងមាំ នៅពេលក្រុមលេខ២ Marseille មានតែ ១៣ពិន្ទុដែលត្រូវប៉ះម្ចាស់ផ្ទះ Angers ផងនោះ៕