(សៀមរាប)៖ កូនឈើចម្រុះសរុបចំនួន ៤,០៦០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់ព្រះសង្ឃ រួមនិងសាធារណជន គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ខណៈដើមឈើទាំងនោះ ត្រូវបានយកទៅដាំនៅតាមទីវត្តអារាម សាលារៀន ដីចម្ការជាដើម។
កូនឈើដែលផ្តល់ជូនទាំងនោះ រួមមាន៖
* ប្រគេទកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន ១,០០០ដើម ដើម្បីយកទៅដាំតាមបរិវេណសាលារៀននានាក្នុង ខេត្តសៀមរាប និងឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង ២០០ដើម ធ្នង់ ១០០ដើម បេង ១៥០ដើម ច្រេស ៥០ដើម គគីរ ១០០ដើម ឈើទាល ១៥០ដើម កកោះ ១០០ដើម និងរំដួល ១៥០ដើម។
* ផ្តល់កូនឈើជូនលោក ប្រុក ឡោង ប្រធានភូមិប្រិយ ចំនួន ៤០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ចំនួន ២កន្លែង ស្ថិតក្នុងភូមិប្រិយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង ១១០ដើម ធ្នង់ ១០០ដើម បេង ៥០ដើម រំដួល ១០០ដើម ព្កុល ១០ដើម ផ្ញៀវ ២០ដើម និងស្តៅ ១០ដើម។
* ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន ២៧០ដើម ដើម្បីយកទៅដាំនៅមុខបរិវេណប្រាសាទនាគព័ន្ធ និងប្រាសាទបាគង។ កូនឈើទាំងនោះរួមមាន គគីរ ១០០ដើម រំដួល ៨៥ដើម ក្ងោកតូច ៧០ដើម និងជើងគោ ១៥ដើម។
* ប្រគេទកូនឈើជូនព្រះអង្គ មឺយ ចយ ព្រះគ្រូចៅអធិការវត្តស្លាតរំជ័យ ចំនួន ៨២០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ ៣០០ដើម ឈើទាល ៣០០ដើម អង្កាញ់ ១០០ដើម រំដួល ៥០ដើម ព្កុល ៥០ដើម និងស្តៅ ២០ដើម។
* ផ្តល់កូនឈើជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ២០ដើម ដើម្បីយកទៅដាំនៅសាលាបឋមសិក្សាដូនច្រែង សិ្ថតក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ ១០ដើម ឥន្ទនេល ២ដើម ព្កុល២ដើម ក្ងោកធំ ២ដើម ក្ងោកតូច ២ដើម និងស្តៅ ២ដើម។
* ប្រគេទកូនរំដួលជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន ៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
* ប្រគេទកូនឈើជូនព្រះគ្រូវិនិយរក្ខិតោ ម៉ាន់ ចាន់រ៉ា ចំនួន ១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង ៥០០ដើម ធ្នង់ ៣០០ដើម បេង ២០០ដើម គគីរ ៣០០ដើម និងកកោះ ២០០ដើម៕