(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសាងសង់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ និងមានអតិថិជន ចូលស្នាក់នៅយ៉ាងច្រើនកុះករ ពេលនេះគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ក៏បានបញ្ចប់ការសាងសង់

ក្លឹបហាត់ប្រាណ ដែលមាននៅក្នុងគម្រោងរបស់ខ្លួន សម្រាប់អតិថិជនប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ក្លឹបហោស៍ របស់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ រួមមាន៖ អាងហែលទឹកដ៏ធំទូលាយ(សម្រាប់កូនក្មេង និងមនុស្សធំ) កន្លែងហាត់ប្រាណដែរមានឧបករណ៍ទំនើប និងសម្បូរបែប បន្ទប់ស្ទីម សោណា សួនច្បារដ៏ស្រស់បំព្រង កន្លែងក្មេងលេង និងផ្សារទំនើបឡាក់គី អ៊ីចប្រេស ដែលកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនដែលស្នាក់នៅក្នុងគម្រោងផងដែរ។

គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ស្ថិតនៅលើផ្ទៃដីជាង ៣៦ហិចតា ដែររួមមាន វីឡាទោលឃីង វីឡាទោលឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ដែលទទួលបានជោគជ័យពីការលក់ និងបញ្ចប់ការសង់សង់១០០% ហើយបច្ចុប្បន្នក៏មានអតិថិជនចូលមកស្នាក់នៅនិងប្រកបរបរផងដែរ។

គ្រប់គម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន តែងតែគិតគូរទៅដល់សុខមាលភាពនៃការរស់នៅរបស់អតិថិជនគ្រប់រូប និងផ្តល់អោយអតិថិជននូវការរស់នៅដ៏មានសុភមង្គលនៃបែបផែនជីវិតដ៏ស្រស់បំព្រង៕