(ភ្នំពេញ)៖ ផ្សារអនឡាញថ្មី pandamart លើfoodpanda ផ្តល់ទំនិញសម្បូរបែប និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់

ផ្សារទំនើប pandamart លើ foodpanda ផ្តល់ទំនិញជាង៣,០០០មុខ ដើម្បីកុម្ម៉ង់ទិញចាប់ពីពេលនេះតទៅ អ្នកបើប្រាស់ App របស់ foodpanda នឹងទទួលបានបទពិសោធថ្មី និងកាន់តែមានភាពងាយស្រួល ក្នុងការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជាមួយនេះ បានដាក់ឲ្យដំណើរការលើមុខងារថ្មី pandamart ដែលប្រមូលផ្តុំនូវមុខទំនិញ និងសម្ភារប្រើប្រាស់ដ៏សម្បូរបែប។

មុខងារថ្មីនេះលោកអ្នកទិញទំនិញច្រើនមុខ ដល់ទៅជាង៣០០០មុខ ក្នុងនោះមានទាំងអាហារ កញ្ចប់ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងទេសស្រស់ៗព្រមទាំងទំទិញ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃជាច្រើនទៀត ផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។

ក្រៅពីផ្តល់ជម្រើសលើមុខទំនិញដ៏សម្បូរបែបអ្វីដែលកាន់តែពិសេស និងកាន់តែមានអត្ថប្រយោជន៍ទៀតលើ pandamart គឺលោកអ្នកមិនចាំបាច់រង់ចាំយូរឡើយ បន្ទាប់ពីការបញ្ជាទិញរបស់ត្រូវការត្រឹម៣០នាទី ទំនិញនោះនឹងទៅដល់ដៃរបស់លោកអ្នក។

តំណាងក្រុមហ៊ុន foodpanda បានឲ្យដឹងថា «foodpanda តែងតែគិតគូដល់តម្រូវការរបស់អតិថិជន ហើយការផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា សម្រាប់អតិថិជនតែងតែជាចំណុចអាទិភាពជានិច្ច។ មុខងារថ្មីរបស់ pandamart នឹងផ្តល់បទពិសោធនៃ ភាពងាយស្រួលថ្មីមិនធ្លាប់មានពីមុនមកដល់អ្នកប្រើប្រាស់ និងផ្តល់ទំនិញដ៏សម្បូរបែប ដើម្បីបញ្ជាទិញក៏ដូចជា ចូលរួមរក្សាគម្លាតសង្គមក្នុងវិបត្តិកូវីដ១៩។ សម្រាប់ pandamart បម្រើជូននៅរាជធានីភ្នំពេញ ហើយនឹងមាននៅបណ្តាខេត្តក្រុងផ្សេងៗទៀត ដែលមានវត្តមានក្នុងពេលឆាប់ៗនេះ»

តំណាងក្រុមហ៊ុនបានបន្ដថា ដើម្បីចូលទិញទំនិញលោកអ្នកគ្រាន់តែចូលក្នុង App foodpanda ចូលទៅកាន់ផ្នែកគ្រឿងទេស និងច្រើនទៀត បន្ទាប់មកចូលទិញទំនិញពី pandamartជាការស្រេច។

អតិថិជនអាចទិញទំនិញជាច្រើនរួមមាន៖ គ្រឿងផ្សំផលិតផល, ទឹកដោះគោទឹកជ្រលក់អាហារ និងភេសជ្ជៈ, គ្រឿងទេសស្រស់ៗ, គ្រឿងសម្អាង ព្រមទាំងទំនិញជាច្រើនប្រភេទទៀត។

ដើម្បីអបអរការដាក់ដំណើរការមុខងារថ្មីនេះចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អតិថិជនបញ្ជាទិញទំនិញពី pandamart នឹងទទួលបានឱកាសចូលរួម ក្នុងការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើនដូចជា ម៉ាស៊ីនហ្គេម Playstation5, iPadpro, បាស់JBL និងរង្វាន់ជាច្រើនទៀត។

មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ថ្មី អាចរីករាយនឹងប្រម៉ូសិនតាមការប្រើកូដ «MART» ដើម្បីទទួលបានការបញ្ចុះតម្លៃ២ដុល្លារ នៅពេលចំណាយចាប់ពី៧ដុល្លារឡើងទៅ។ កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្តវិធានការអនាម័យជានិច្ចដូចជា៖ ពាក់ម៉ាស់, ប្រើទឹកអាល់កុលលាងដៃ, ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុងដឹកឥវ៉ាន់ជាប្រចាំ។

ចុចដោនឡូតអេប foodpand (http://onelink.to/fpkh) ដើម្បីបញ្ជារទិញអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទ តាមតម្រូវការដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃសម្រាប់ទីតាំងក្បែរលោកអ្នក។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្ម លើសពីអាហារនៅស្ទើរទូទាំងប្រទេសកម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ស្ពឺ, កំពង់ឆ្នាំង និងស្វាយរៀង។

សូមចុះតាមចុចSubscribeChannelTelegramរបស់foodpandaKH៖[https://t.me/foodpandakh](https://t.me/foodpandakh) ដើម្បីទទួលបានព័ត៌មាននិងប្រូម៉ូសិនពិសេសៗជាច្រើន៕