(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១៥ នៃជើងទី២ ដោយមានគូពិសេសនឹងត្រូវជួបគ្នាទៀតហើយ នៅថ្ងៃទី២២-២៣ និងមាន ៨ក្រុមចូលរួមប្រកួតផងដែរ។

ការប្រកួតនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖
១៖ នគរបាលជាតិ Vs អាស៊ីអឺរ៉ុប យូណាយធីត
២៖ ណាហ្គា Vs ព្រះខ័នរាជស្វាយរៀង
៣៖ ភ្នំពេញក្រោន Vs គិរីវង់សុខសែនជ័យ។

ឯការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ វិញនោះរួមមាន៖
១៖ កងយោធពលខេមរភូមិន្ទ Vs បឹងកេត។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតសន្សំពិន្ទុលីគកំពូលកម្ពុជា នៅជើងទី ២នេះដែរ មានគូពិសេសប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន ២២ពិន្ទុ ត្រូវទទួលភ្ញៀវបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ២៧ពិន្ទុ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងទឹកដីនៃកីឡដ្ឋានកងយោធពល ខ.ភ.ម នាម៉ោង ១៥៖៣០រសៀល៕