(ប៉ារីស)៖ មានការយល់ច្រឡំខ្លះៗបានកើតឡើងនៅកីឡដ្ឋាន Parc des Princes រួមទាំងកំពូលខ្សែប្រយុទ្ធ Lionel Messi នៅពេលដែលគ្រូបង្វឹក Mauricio Pochettino បានសម្រេចចិត្តដូរកីឡាករសញ្ជាតិអាហ្សង់ទីននៅនាទី៧៥ សម្រាប់ការប្រកួតដែល Paris Saint-Germain ឈ្នះ Lyon ២ទល់នឹង១។

បើតាមការផ្សាយដោយ Marca នៅថ្ងៃចន្ទ ទី២០ ខែកញ្ញាបានឲ្យដឹងថា ត្រង់ចំណុចនេះ PSG បានស្មើ ១ទល់នឹង១ ជាមួយ Lyon ក្នុងនាមជាម្ចាស់ផ្ទះ ដែលបង្កើតឲ្យមានចម្ងល់ពីបញ្ហាដែលត្រូវដូរកីឡាករទើបចុះហត្ថលេខានារដូវក្តៅនេះ។ ក្រោយការប្រកួត គ្រូបង្វឹកបានពន្យល់ពីហេតុផលដែលគាត់ និងក្រុមការងារហ្វឹកហាត់សម្រេចចិត្តធ្វើបែបនេះ។

Pochettino បានបញ្ជាក់ថា «យើងសម្រេចចិត្តដូរ Messi ចេញដោយសារតែហេតុផលដែលគាត់អាចនឹងមានរបួស។ យើងមានការប្រកួតសំខាន់ៗ ជាច្រើនទៀតដែលនឹងមកដល់ឆាប់ៗនេះ ហើយយើងត្រូវតែការពារគាត់»

សូមជម្រាបថា Lionel Messi បានចូលលេងប្រកួតដំបូងក្នុងដីឲ្យក្លិប Paris Saint-Germain នៅពេលយកឈ្នះ Lyon ២-១ ចុងម៉ោងនៅ Ligue 1 នារាត្រីឆ្លងចូលថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

រាប់ទាំង ១ប្រកួតយប់មិញនេះទៀត ខ្សែប្រយុទ្ធទើបផុតកិច្ចសន្យាជាមួយ FC Barcelona, Messi បានចូលលេង ៣ប្រកួតឲ្យក្លិបបារាំងហើយ ដ្បិតមិនទាន់រកបាន ១គ្រាប់នៅឡើយក្តី និងចូលលេងក្នុងនាមជាកីឡាករជម្រើស ១១នាក់ដំបូងទៀតបន្តជួយ PSG លេងមិនចាញ់ និងស្មើឡើយក្នុងចំណោម ៦ប្រកួតបើកឆាកនារដូវកាលថ្មីនេះ៕