(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញដ៏ធំ និងល្បីលំដាប់ពិភពលោក Amazon ថ្មីៗនេះត្រូវបានគេរាយការណ៍មកថា បានបិទគណនីរបស់ ក្រុមហ៊ុនចិ ន ប្រមាណជា ៦០០ បន្ទាប់ពីបានរកឃើញថាបានក្រុមហ៊ុនទាំងនោះបានប្រើវិធីសាស្ត្រ «បន្លំ» ដើម្បីទាក់ទាញអតិថិជន។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមការបញ្ជាក់របស់ Amazon បានឱ្យដឹងថា ម៉ាកសញ្ញាទំនិញរបស់ក្រុមហ៊ុនចិនប្រមាណ ៦០០ត្រូវបានលុបចោល ដោយសារតែ ពួកគេ បានប្រើប្រាស់នូវវិធីសាស្ត្របន្លំទៅលើអតិថិជនដើម្បីជាថ្នូរនឹងការទទួលបានរង្វាន់ដូចជា Gift cards ជាដើម ដែលទង្វើរនេះវាបានផ្ទុយ ពីច្បាប់ របស់ Amazon ដែលបានកំណត់។

កាសែតក្នុងស្រុកចិន South China Morning Post បានចេញផ្សាយថា Amazon បានធ្វើការស៊ើបអង្កេតលើករណីនេះអស់រយៈពេលប្រមាណ ៥ខែមកហើយ ដោយក្នុងនោះមិនមែនមានតែក្រុមហ៊ុនប៉ុណ្ណោះទេដែលត្រូវបានបិទ ឬលុបគណនីនោះ គឺមានក្រុមហ៊ុនអាមេរិកមួយចំនួនផងដែរ គ្រាន់តែមិនបង្ហាញតួលេខប៉ុណ្ណោះ៕

https://finance.yahoo.com/news/amazon-bans-chinese-brands-for-review-fraud-191820086.html