(កោះកុង)៖ ឆ្លើយតបនឹងតម្រូវការកើនឡើងស្របនឹងបេសកកម្មចូលរួមកាត់បន្ថយហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់រហ័សទាន់ចិត្តឈានមុខគេនៅកម្ពុជាមួយនេះបានបន្តព្រីកប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តជាច្រើជាហូរហែរដែលឥឡូវនេះដល់ខេត្តជាប់ព្រំដែនថៃដ៏មានសក្តានុពលមួយទៀតហើយ។

អ្វីដែលយើងសង្កេតឃើញស្របពេលជាមួយការពង្រឹងប្រតិបត្តិការជាច្រើននោះគឺ foodpanda តែងតែយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជនក្នុងតំបន់ផ្ទាល់តែម្តងពោលក្រៅពីនាំយកនូវភាពងាយស្រួលជូនដល់អ្នកប្រើប្រាស់ក្នុងខេត្តនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ខក្នុងសហគមន៍ ដោយបានពាំនាំនូវសំភារៈបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩រួមមានទឹកអាល់កុល ម៉ាស់ ទឹកសម្លាប់មេរោគសម្រាប់លាងសម្អាតដៃ និងរបស់របរជាច្រើនទៀតជូនដល់សាលាក្រុងខេត្តកោះកុងនេះផ្ទាល់ ក្នុងគោលបំណងជួយសម្រួលដល់ទុក្ខធុរៈដល់សហគមន៍។

វត្តមានរបស់ foodpanda ក្នុងខេត្តកោះកុងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកស្ទួយអាជីវម្មម្ហូបអាហារ ព្រមទាំងបង្កើតការងារដល់យុវជននិងប្រជាពលរដ្ឋក្នុងតំបន់មួយកំរិតផងដែរ។ គួរបញ្ជាក់ផងដែរថា តាមរយៈសេកម្ម foodpanda អតិថិជនទាំងអស់កាន់តែមានភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ ដោយគ្រាន់តែនៅផ្ទះរក្សាគំលាត ក៏អាចកុម្ម៉ង់អាហារដែលចូលចិត្តបានយ៉ាងរហ័សទាន់ចិត្តផងដែរ។

មួយវិញទៀត foodpanda ក៏តែងតែមានកាដូពិសេសជូនដល់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ ក្នុងឱកាសអបអរការប្រកាសឲ្យប្រើប្រាស់នេះរាល់អតិថិជនទាំងអស់ ទទួលបានការបញ្ចុះតម្លៃ50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី 3$ រួមនឹងការដឹកជញ្ជូ ន រហ័សទាន់ចិត្ត ដោយប្រើកូដ «HELLOKK»

កុំភ្លេចណា! ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និង របស់ របរប្រើ ប្រាស់ គ្រប់ ប្រភេទ តាម តម្រូវ ការ ដោយ មិន បាច់ ចេញ ក្រៅ ផ្ទះ ឬទៅ ទិញ ដោយ ផ្ទាល់នោះទេ។

ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។

ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕