(ភ្នំពេញ)៖ វាពិតជាមិនគួរឱ្យជឿសោះថា ធ្លាប់មានកីឡាមួយប្រភេទត្រូវបានលេងនៅលើឋានព្រះច័ន្ទ កាលពីជិត ៥០ឆ្នាំមុន។ ជុំវិញចំណុចគួរឱ្យទាក់ទាញនេះ ក៏មានចម្ងល់លើកឡើងថា តើកីឡាអ្វីដែលបានលេងនៅលើឋានព្រះច័ន្ធដ៏មហាសែនឆ្ងាយនោះ។

banner

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៧១ អវកាសយានិកជនជាតិអាមេរិកម្នាក់មានឈ្មោះថា អាឡេន ស៊ីផាត (Alan Shepard) ជាមនុស្សដំបូងគេបង្អស់ដែលបានលេងកីឡាវាយកូនគោល (Golf ball) នៅលើឋានព្រះច័ន្ទ។

ជនជាតិអាមេរិកភាគច្រើនបាននិយាយបែបកំប្លែងថា «គាត់ជាមនុស្សដំបូងគេ និងតែម្នាក់គត់ ដែលយកហ្គេមទៅឱ្យផ្កាយ» ពោលគឺគាត់លេងតែម្នាក់ឯង ឈ្នះតែម្នាក់ឯង ហត់តែម្នាក់ឯង តែគ្មានអ្នកណាប្រគល់ពានជ័យលាភីឱ្យគាត់នៅលើឋានព្រះច័ន្ទនោះឡើយ។

ការដែលលោក ស៉ីផាត មានឱកាសបានលេងកីឡាវាយកូនគោលនៅលើឋានព្រះច័ន្ទនោះ គឺក្នុងពេលលោកបំពេញបេសកកម្មយានអាប៉ូឡូទី១៤។

កីឡាករវាយកូនគោលដ៏ល្បីប្រចាំឋានព្រះច័ន្ទរូបនេះ បានខិតខំលេងអស់រយៈពេលយ៉ាងយូរ និងក្នុងរយៈចម្ងាយដ៏ឆ្ងាយ ជាហេតុធ្វើឱ្យគាត់ជាមនុស្សតែម្នាក់គត់ ដែលបានដើរលេងនៅឋានព្រះច័ន្ទក្នុងរយៈចម្ងាយឆ្ងាយជាងគេ៕