(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរិះរកគ្រប់មធ្យោបាយក្នុងការផ្គូរផ្គង រវាងក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម និងសិស្ស-និស្សិត យុវជន និងប្រជាពលរដ្ឋដែលកំពុងតែស្វែងរកការងារធ្វើ ដើម្បីពួកគាត់មានលទ្ធភាពអាចធ្វើការដាក់ពាក្យ និងសម្ភាសការងារបាន តាមរយៈការប្រើប្រាស់ប្រព័ន្ធវីដេអូអនឡាញ។

banner

ជាក់ស្តែងសម្រាប់ថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ NEA នឹងរៀបចំវេទិកាការងារតាមអនឡាញ ដែលមានក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖
-BIMA Cambodia : មានតម្រូវការ ៩តំណែង ផ្ដល់ឱកាសការងារចំនួន១៥៨ កន្លែង។
-Vattanac Brewery មានតម្រូវការ ១១តំណែង ផ្ដល់នូវឱកាសការងារចំនួន១៧៨កន្លែង ទូទាំង២៥រាជធានី-ខេត្ត។
-Master Suki Soup: មានតម្រូវការ ៣១តំណែង ផ្ដល់ឱកាសការងារចំនួន១១៤កន្លែង។
សរុបឱកាសការងារក្នុងថ្ងៃវេទិកាការងារអនឡាញនេះ មានចំនួន៥១តំណែង ស្មើនឹង ៤៥០កន្លែង ដោយធ្វើការសម្ភាសការងារចាប់ពីម៉ោង ៨:០០ព្រឹក - ៥:០០ ល្ងាច តាមរយៈប្រព័ន្ធវីដេអូអនឡាញ។

បើបេក្ខជន បេក្ខនារី មានបំណងចង់ដាក់ពាក្យ ដើម្បីសម្ភាសការងារ សូមចុចតំណភ្ជាប់ខាងក្រោមនេះ៖
តណសម្រាប់Telegram https://t.me/joinchat/OExYasImlE83MDI1 និងតំណចុះឈ្មោះសម្ភាសការងារ https://docs.google.com/forms/d/e/1FAIpQLSc75Wq28dLaXvw3g-y2rfdP4JDDjsUo9t_i8eOT2J-N9tfJQg/viewform

ឬអាចធ្វើការទំនាក់ទំនងតាមរយៈព័ត៌មានដែលបានផ្តល់ជូនខាងក្រោមនេះ៖
ទំនាក់ទំនងសម្ភាសការងារ: 077 232378 / 016 786655 (Telegram)
http://www.nea.gov.kh
Telegram(វេទិកាការងារ)https://t.me/neakhmer
អាចជជែកជាមួយAdmin៖ https://t.me/neakhmer_jcpp
Email: [email protected]
Facebook #neakhmer #ppjobcenter 
រួមគ្នាបង្ការជំងឺកូវីដ-១៩ដើម្បីរក្សាការងារយើង