(ភ្នំពេញ)៖ ទឹករ៉ែធម្មជាតិ អ៉ីលែន ផ្ដល់ PH ខ្ពស់ក្នុងការជួយកាត់បន្ថយការលើសជាតិអាស៊ីត និងជួយដល់សុខភាពការពិសាទឹករ៉ែធម្មជាតិមាន PH ខ្ពស់ ជួយដល់សុខភាពជាច្រើន។ ជាទូទៅក្នុងរាងកាយមនុស្សមាន PH 7.2 កាលណា PH ក្នុងខ្លួនធ្លាក់មកក្រោម៧.២ នោះបណ្ដាលឲ្យលើសជាតិអាស៊ីត តែប្រសិនបើលើសវិញវាជាអាល់កាឡាំង។

ដូច្នេះអ្នកគប្បីពិសាទឹករ៉ែធម្មជាតិ ដែលមាន PH ខ្ពស់ ជាក់ស្ដែងលោកអ្នកអាចពិសាទឹករ៉ែធម្មជាតិ អ៉ីលែន ដែលមានប្រភពពីភ្នំគូលែន ដើម្បីជួយឲ្យសុខភាពរបស់លោកអ្នកសុខភាពល្អ និងកាត់បន្ថយជាតិអាស៊ីត។

លោក Kevin Woolmer នាយកគ្រប់គ្រងរោងចក្រក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៉ីលែន ឲ្យដឹងថា «ការពិសាទឹករ៉ែធម្មជាតិ អ៊ីលែន មានPHរហូតដល់៨.២ មិនត្រឹមតែធ្វើឲ្យរាង្គកាយ ចាកឆ្ងាយពីការលើសជាតិអាស៊ីតទេ តែទឹករ៉ែធម្មជាតិអ៉ីលែនមានផ្ទុកកាល់ស្យូម និងភ្លុយអរ។ សារធាតុកាល់ស្យូមល្អ សម្រាប់ជួយប្រឆាំងនឹងជំងឺបេះដូង ម្យ៉ាងវិញទៀត ក៏ធ្វើឲ្យឆ្អឹងរឹងមាំផងដែរ»

លោក Kevin Woolmer បានបន្ថែមថា «លើសពីនេះទឹករ៉ែធម្មជាតិ អ៉ីលែន មានសារធាតុរ៉ែធម្មជាតិកាល់ស្យូម, ភ្លុយអរ, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ទាំងនេះធ្វើឲ្យអ្នកពិសាទទួលបានសុខភាពល្អ ការអភិវឌ្ឍន៍ឆ្អឹង ធ្មេញរឹងមាំ និងមានភាពស្រស់ស្អាត។ មិនតែប៉ុណ្ណោះមិនថា អ្នកនៅក្មេង ឬចាស់ទេ ការពិសាទឹករ៉ែធម្មជាតិអ៊ីលែនជួសម្រួល ដល់សម្ពាធឈាមឲ្យដើរបានស្រួលផងដែរ»