(ប៉ារីស)៖ បញ្ហារបួសបានធ្វើឲ្យគ្រូបង្វឹកលោក Mauricio Pochettino របស់ក្លិប Paris St Germain ធ្វើការផ្លាស់ប្តូរ Lionel Messi ចេញពីជំនួបប៉ះ Lyon កាលពីសប្តាហ៍មុន ខណៈដែលបច្ចុប្បន្នក្លិបបានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើម Messi ត្រួវខកខាតការប្រកួតទី៤ របស់លោកជាមួយក្លិប PSG នៃជំនួបប៉ះក្លិប Metz នៅថ្ងៃទី២៣ ខែកញ្ញានេះស្ថិតក្នុងប្រជែងលីគបារាំង Ligue 1 រដូវកាល២០២១-២២ សប្តាហ៍ទី ៧ ដែលស្ថិតក្នុងម៉ោង ២៖០០នាទី (ម៉ោងនៅកម្ពុជា)។

ប្រភពពី BBC បានបង្ហាញថា Messi មិនសប្បាយចិត្តនោះដែលត្រូវបានលោក Pochettino ចេញពីការប្រកួតជាមួយក្រុម Lyon ក៏ដោយសារជង្គង់ខាងឆ្វេងរបស់គេមានបញ្ហា ខណៈដែលបុរសវ័យ ៣៤ឆ្នាំសញ្ជាតិអាហ្សង់ទីន ក៏កំពុងស្ថិតក្នុងការសង្ស័យថាអាចមានវត្តមាន ឬអវត្តមានក្នុងជំនួបបន្ទាប់ពិសេស UEFA Champions League តទល់ជាមួយក្រុម Manchester City នៅពេលខាងមុខនេះ។

បច្ចុប្បន្ន Messi មិនទាន់រកបានគ្រាប់បាល់នោះទេក្រោយចាក់ចេញពី FC Barcelona មកកាន់ ក្លិប PSG គ្រាដែលក្លិបកំពុងមាន ១៨ពិន្ទុឈរកំពូលតារាង Ligue 1 2021-22 បណ្តោះអាសន្នគិតត្រឹម ៦ប្រកួត ហើយត្រូវបានជួបក្រុម Montpellier និងជំនួបពូល A ប៉ះ Manchester City នៅកីឡដ្ឋាន Parc des Princes នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ៕