(មែនឆេស្ទើ)៖ Phil Jones និងត្រឡប់មកជួយក្រុមបិសាចក្រហម Manchester United វិញដែលក្រុមត្រៀមជួបក្រុម West Ham United នៅជុំទី៣ ពានរង្វាន់ Carabao Cup បន្ទាប់ពីរូបលោកបានខកខានបង្ហាញខ្លួនអស់រយៈពេល ២០ខែដោយបញ្ហារបួសជង្គង់យ៉ាងធ្ងន់ធ្ងរ, នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ខ្សែការពារវ័យ ២៩ឆ្នាំ Phil Jones បានតស៊ូជាមួយរបួសជង្គង់កន្លែងសំខាន់យ៉ាងធ្ងន់ធ្ងរ ខណៈក៏បានបង្ហាញខ្លួនពេញ ៩០នាទីក្នុងក្រុម U23 របស់ក្លិបតទល់ជាមួយក្លិប Arsenal និង Brighton នៅសប្តាហ៍មុនកន្លងមកនេះក្រោយពេលដែលរូបលោកបានខកខានការប្រកួតទាំងអស់កាលពីរដូវកាលមុនដោយលេងបានតែប្រកួតជុំទី២ ពានរង្វាន់ FA Cup កាលពីខែមករា ឆ្នាំ២០២០។

Phil Jones ក្នុងបញ្ហារបួសរូបលោកបានទទួលការវះកាត់រួមក្នុងរយៈពេល ១៣ខែតែជួបផលពិបាកក្នុងការសម្រួលឡើងវិញនៅរាងកាយដោយសារតែការដាក់កំហិតក្នុងការធ្វើដំណើក្នុងប្រទេស (Lockdown) ដោយអ្នកចាត់ការក្លិបលោក Ole Gunnar Solsjkaer បង្ហាញអារម្មណ៍ថា «ពិតជាសប្បាយចិត្តណាស់សម្រាប់ Phil Jones»

នៅពេលដែលលោក Ole ក៏បានបញ្ជាក់ថា ខ្សែបម្រើ Jesse Lingard និងមានវត្តមានតទល់ជាមួយ West Ham ជាលើកទី២ ក្រោយឈរជាជម្រើសទី២ ដែលបានប្តូរចូលរកគ្រាប់បាននៃជ័យជម្នះកាលពី ៤ថ្ងៃមុននៃលីគ Premier League កាលពីអាទិត្យ ខណៈដែលគូប្រជែង West Ham ក៏បានបញ្ជាក់ថា ខ្សែប្រយុទ្ធដែលរកបានគ្រាប់ច្រើនជាងគេប្រចាំក្លិប Michail Antonio និងមានវត្តមានក្នុងជំនួបនោះផងដែរ៕