(ឡុងដ៏)៖ កីឡាការិនីវាយកូនបាល់ (Tennis) សញ្ជាតិអង់គ្លេស Johanna Konta ដែលជាឈរលេខរៀងទី ៤៧ពិភពលោកបច្ចុប្បន្ន បានសម្រេចមិនបង្ហាញវត្តមាននៅព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ដណ្តើមពាន WTA នៅរដ្ឋ Chicago និងព្រឹត្តិ្កការណ៍ Indian Wells ដោយបានមកពីបញ្ហារបួសក្រលៀនដែលនាងក៏មិនបានចូលប្រកួត US Open ផងដែរ, នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
កីឡាការិនីវ័យ ៣០ឆ្នាំបានដកខ្លួននៅការប្រកួតកម្រិត Grand Slam នៅមុនប៉ុន្មានម៉ោងនៃការប្រកួតបើកឆាកក្នុងពេលថ្មីៗនេះ គ្រាដែលនាងក៏មិនបានប្រកួតកម្មវិធី Wimbledon ពីព្រោះតែមានភាពជិតស្និទ្ធជាមួយមេរោគឆ្លងនិងកម្មវិធីអូឡាំពិក ដែលធ្វើឲ្យនាងសម្រេចដាក់ខ្លួនដាច់ដោយឡែក ហើយនាងក៏ត្រូវបានជំនួសដោយកីឡាការិនីលេខ១ របស់អង់គ្លេស Emma Raducanu ដែលជាយុវនារីទើបឈ្នះពាន US Open នៅទីក្រុងញ៉ូវយ៉កថ្មីៗនេះ។
បច្ចុប្បន្នកីឡាការិនី Konta ឈរលេខរៀងទី៣ លំដាប់អង់គ្លេស មានលទ្ធភាពតិចតួចណាស់ក្នុងប្រកួតវាយកូនបាល់ (Tennis) រដូវកាលនេះ នៅពេលដែលការប្រកូតនៅទីក្រុង Chicago នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ហើយការប្រកួត Indian Wells ចាប់ផ្តើមបន្តពីការប្រកួតនេះ៕