(ភ្នំពេញ)៖ ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 ដែលមានតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារជាងប៉ុណ្ណោះ ត្រូវបានសម្ពោធជាផ្លូវការហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយស្វាគមន៍ថ្ងៃដាក់បិណ្ឌទី១ នារដូវកាលភ្ជុំបិណ្ឌ។ នេះបើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia នៅមុននេះបន្តិច។
រថយន្ត TOYOTA RAIZE 2022 នេះ ត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៉ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារខ្នាតតូច និងអ្នកជំនួញវ័យក្មេង។ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស ឆ្លើយតបទៅតាមការរស់នៅដែលទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។
ទន្ទឹមនឹងនេះ រថយន្តស៊េរីថ្មី TOYOTA RAIZE 2022 ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ)។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ ២៦,៥០០ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ ២៦,៩០០ដុល្លារ តែប៉ុណ្ណោះ។ ក្រៅពី ពណ៌ដែលគួរឲ្យចាប់អារម្មណ៍ដែលបង្ហាញពីការរស់នៅសម័យថ្មីហើយ រថយន្តបានផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យា និងការរច នាយ៉ាងពិសេសដូចខាងក្រោម៖
១៖ ផ្នែកខាងក្នុងដ៏ទំនើប
* និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងមាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ 4,030ម. ម ទទឹងរថយន្ត 1,710ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635ម.ម គម្លាតកង់មុខក្រោយ 2,525ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណីត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។
* លើសពីនេះ កៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភណ្ឌភាព ហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២។
* រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ7 អ៉ីញ។ ប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ ៨អ៉ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៉ីនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល។
២៖ ផ្នែកម៉ាស៉ីន
ទំហំស៉ីឡាំងម៉ាស៉ីន1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង ជួយសន្សំសំចៃខ្ពស់។
៣៖ ប្រព័ន្ធសុវត្ថិភាព
* បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
* ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនឲ្យរអិលថយក្រោយពេលឡើងចំណោតចោត
* ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
* ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
* ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
* ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង ឬរងសម្ពាធខ្យល់បោក (TSC)
* ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
* កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។
ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃរថយន្តស៊េរីថ្មី TOYOTA RAIZE 2022 នេះ លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះបានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរស័ព្ទ 017 333 503 ឬ 086 333 503៕