(តូរីន)៖ Juventus រកបាន ៣ពិន្ទុលើកដំបូងហើយនៅ Serie A នារដូវកាលនេះ ក្រោយពេលខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ចាកចេញទៅកាន់ Manchester United ក្នុងចំណោម ៥ប្រកួតរបស់ពួកគេនារដូវកាលថ្មីនេះ។

សេះបង្កង់ Juventus បានធ្វើការវាយបកយកឈ្នះ ៣-២ វិញនៅក្រោយពេលម្ចាស់ផ្ទះ Spezia បានបើកការនាំមុខ ២-១ បើទោះបីជា Moise Kean រកបានគ្រាប់បើកឆាកនៅនាទី២៨ និងមិត្តរួមក្រុម Frederico Chiesa និង de Ligt រកបានម្នាក់ ១គ្រាប់នៅនាទី៦៦ និងនាទី៧២ នៅពេល ២គ្រាប់របស់ម្ចាស់ផ្ទះ Spezia ដែលទើបឡើងមកលេងនៅ Serie A រដូវកាល ២០២១-២០២២ ធ្វើបានដោយកីឡាករ Gyasi និង Antiste នៅនាទីរៀងគ្នា ៣៣ និងនាទី៤៩។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានធ្វើឲ្យសេះបង្កង់ Juventus បញ្ចប់ភាពលេងមិនឈ្នះនៅ Serie A រដូវកាលនេះ ដោយគ្មានខ្សែប្រយុទ្ធ Cristiano Ronaldo ដែលរកបាន ៥ពិន្ទុបណ្តោះអាសន្នសម្រាប់ជើងទី១ ឈរនៅលេខរៀងទី១៣ ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់២ដង គ្រាដែលគូប្រជែងបន្តឈរនៅលេខរៀងទី១៧ ជាមួយនឹង ៤ពិន្ទុ នៅពេលលេងបាន ៥ប្រកួតដូចគ្នា។

Juventus បានដើរតាមគន្លងចាស់លើកទី៤ ផងដែរដែលលេងមិនឈ្នះចំនួន ៤ប្រកួតបើករដូវកាល នៅពេលដែលខ្សែប្រយុទ្ធ Moise Kean ដែលខ្ចីជើងពី Everton នាខែសីហា ឆ្នាំ២០២១ រកបានគ្រាប់បើកឆាក នៅពេលទទួលការដាក់សម្ពាធជាខ្លាំងពីសំណាក់ក្រុមម្ចាស់ផ្ទះ Speziz៕