(ក្រុងឡុងដ៏)៖ ក្រុម Manchester City ដែលជាក្រុមការពារតំណែងជើងឯកពានរង្វាន់ EFL Cup ឬ Carabao Cup រដូវកាលមុន និងត្រូវជួបក្រុម West Ham United ហើយក្រុម Arsenal ប៉ះ Leeds United ក្នុងរដូវកាល២០២១ ក្នុងជុំទី៤ ដែលក្រុម Man City ជាក្រុមលើកពាននេះ ៤រដូវកាលជាប់គ្នា, នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកូតជុំទី៤ គ្រោងបន្តធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែតុលាខាងមុខ ដោយមានការប្រកួត ៨គូមាន៖
១៖ Chelsea v Southampton
២៖ Arsenal v Leeds United
៣៖ Stoke City v Brentford
៤៖ West Ham United v Manchester City
៥៖ Leicester City v Brighton and Hove Albion
៦៖ Burnley v Tottenham Hotspur
៧៖ Qeens Park Rangers v Sunderland
៨៖ Preston v Liverpool៕