(ភ្នំពេញ)៖ អ្នកអភិវឌ្ឍន៍គម្រោងធំៗ នៅទីក្រុងភ្នំពេញ បន្តមើលឃើញពីការរីកចម្រើន ស្របពេលសកម្មភាពនានាត្រូវបាន កាត់បន្ថយដោយសារកត្តាជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ជាច្រើន នៅក្នុងទីក្រុងភ្នំពេញ កំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា ជាពិសេសសកម្មភាពសាងសង់អគាររបស់គម្រោង ខុនដូប្រណីត PARC 21 Residence ដែលទើបតែបញ្ចប់នូវតំណាក់កាលថ្មី។

គម្រោង PARC 21 Residence គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ គម្រោងខុនដូប្រណីតស្តង់ដា បែបសិង្ហបុរីមួយនេះនឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ។

មិនតែប៉ុណ្ណោះគម្រោងមួយនេះ ត្រូវបានលក់ចេញជាច្រើនយូនីត ជាបន្តបន្ទាប់ជិត១លាន ដុល្លារក្រោយពីបាន សហការជាមួយដៃគូធ្វើទីផ្សារ គឺក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh និងដៃគូលក់ ផ្តាច់មុខ FazWaz Cambodia។

ក្នុងកំឡុងពេលព្រឹត្តិការណ៍ប្រារព្ធ កម្មវិធីការបញ្ចប់គ្រោងអគារនោះផងដែរ អ្នកអភិវឌ្ឍន៍នៃគម្រោង PARC 21 Residence ក៏មានការផ្តល់ជូនពិសេសថ្មីលើយូនីត ដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃ ១២% ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

ចំពោះអតិថិជនដែលមានបំណងស្វែង រកប្រភេទខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី គម្រោង PARC 21 Residence មួយនេះល្អសាកសមបំផុតសម្រាប់លោកអ្នក ដោយអាចអញ្ជើញទៅទស្សនាខុនដូគំរូបាននៅ The Point Community Mall ឬទំនាក់ទំនងមកកាន់ក្រុមការងារ FazWaz Cambodia និងសម្រាប់អតិថិជនដែល នៅតាមបណ្តាខេត្តនានា ឬក្រៅប្រទេសជាដើមក៏អាចទំនាក់ទំនងដោយផ្ទាល់មកកាន់ ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ។

នាយកផ្នែកលក់នៃគម្រោង PARC 21 Residence លោកស្រី Pearl Yu បានឱ្យដឹងថា «វាគឺជាដំណើរដ៏ អស្ចារ្យមួយដែលបានចាប់ផ្តើមពីវិស័យ ដែលកំពុងមានការរីកចម្រើននេះ ដោយគម្រោងរបស់យើងនៅតែបន្តការសាងសង់ ដោយមិនមានបញ្ហារាំងស្ទះ បើទោះបីជាបច្ចុប្បន្នកំពុងមានជំងឺរាតត្បាត ជាសកលក៏ដោយ»

នាយកផ្នែកលក់ខាងលើបានបន្តថា «យើងពិតជារីករាយខ្លាំងណាស់ ដែលគម្រោងរបស់យើងបានឈានដល់ ចំណុចសំខាន់មួយនេះ [បញ្ចប់គ្រោងអគារ]»

គម្រោង PARC 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយម បំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដោយសារប្រជាប្រិយភាព របស់គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងតម្លៃនៅក្នុងខែតុលាខាងមុខ ខណៈដែលកាលបរិច្ឆេទ ប្រគល់យូនីតជូនអតិថិជនកាន់តែខិតជិតមកដល់៕

ព័ត៌មានលម្អិតអំពីគម្រោង៖ https://www.realestate.com.kh/km/new-developments/parc-21-residence/

ទទួលយកការបញ្ចុះតម្លៃឥឡូវនេះ៖ https://form.typeform.com/to/RS9ZzMQ0