(សៀមរាប)៖ អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។

វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួន ក្នុងការផ្ដល់សេវាដល់សហគមន៍ នៅខេត្តសៀមរាប ដោយរួមទាំងអ្នករស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។

ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗ ដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាប ក៏អាចបន្តរីករាយ ជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើន ដែលវីងម៉លបានដំណើរការតាំងពីដើមមក។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានថ្លែងថា «អ្នកដឹកជញ្ជូនរបស់យើងទាំងអស់ សុទ្ធតែបានឆ្លងកាត់ ការធ្វើតេស្តរកមេរោគកូវីដ ១៩ ទាំងអស់ ហើយឥឡូវនេះ ត្រូវបានអនុញ្ញាតឲ្យធ្វើការផ្តល់សេវាដឹកជញ្ជូន ដល់សហគមន៍ហើយ»

លោកបន្ដថា «យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួន ដែលសហគមន៍ របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថា ពួកគេអាចទទួលបានផលិតផល ដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សក្នុងកំឡុងពេល ដ៏លំបាកនេះ»

អ្នកដឹកជញ្ជូនរបស់វីងម៉ល ត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូន ដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្តសៀមរាប ប្រកបដោយសុវត្ថិភាពបាន។

វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ដែលមានឈ្មោះថា «តោះទៅលេង សៀមរាប» ដើម្បីទទួលប័ណ្ណធ្វើដំណើរ សម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវា នៅតំបន់ក្រហម និងតំបន់លឿងទុំ។

ប័ណ្ណធ្វើដំណើរទាំងនេះ ត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាប ដើម្បីធានាថា មានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យបំពេញការងារ។

វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នា ឲ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។

លោក ហាសហ៊ីម អាលកាហ្វ បានថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះ ដោយមិនចាំបាច់»

ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា «វីងម៉ល» រកមើលទំនិញដែលត្រូវការ និងធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជននឹងអាចរីករាយជាមួយអាហារនិងផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។

ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេស ជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាប អាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញ អាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។

អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើន នៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមាន៖ ទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើវីងម៉ល។

សម្រាប់អាជីវករដែលចង់លក់ផលិតផល ដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉ល អាចទាក់ទង៖ +(៨៥៥) - ០៧៨ ៣១១ ៣១១៕