(ភ្នំពេញ)៖ ប្រសិនបើយើងគយគន់នៅលើផ្ទៃផែនដីជាក់ស្ដែង យើងឃើញថាមានពណ៌ចម្រុះសម្បូរបែបស្រស់ត្រកាលក្រៃលែង ប៉ុន្តែប្រហែលជាអ្នកមិនដឹងទេថា ប្រសិនបើយើងមើលមកផែនដីពីទីអវកាសនោះ តើផែនដីយើងមានពណ៌ប៉ុន្មាន និងពណ៌អ្វីខ្លះឡើយ។

ផែនដី គឺជាភពដ៏ស្រស់ស្អាតបំផុត ដែលពោរពេញទៅដោយសមុទ្រពណ៌ខៀវស្រងាត់ ព្រៃឈើពណ៌បៃតង វាលលម្ហពណ៌ក្រហមព្រឿង និងពពកពណ៌សក្បុស រាយប៉ាយតាមសណ្ឋានផ្សេងគ្នាចម្រុះសម្បូរបែបគួរជាទីគយគន់។ នេះបើតាមអវកាសយានិក និងរូបភាពដែលបានថតពីទីអវកាសមក។

ផែនដីប្រៀបដូចជាដុំសិលាមូលដ៏ធំដែលមានការប្រែប្រួលផ្ទៃខាងលើ និងបរិយាកាស ដោយឆ្លងកាត់រយៈពេលរាប់លានឆ្នាំតាំងពីកកើតដំបូងមក។ ប្រការនេះហើយ ទើបផែនដីអនុគ្រោះឱ្យរុក្ខជាតិ សត្វ មនុស្ស និងភាវៈមានជីវិតផ្សេងទៀតរាប់មិនអស់អាចរស់នៅបាន។

អុកស៉ីសែន គឺជាឧស្ម័នដ៏សំខាន់ដែលធ្វើឱ្យមនុស្ស សត្វដកដង្ហើមបាន ទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃ៕