(ភ្នំពេញ)៖ Cellcard បន្ដផ្ដល់រង្វាន់ទឹកប្រាក់៨ម៉ឺនដុល្លារ ដល់អតិថិជន២រូប ពីកម្មវិធី «ឈ្នះលុយសុទ្ធ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ក្នុងខែសីហា។ អតិថិជនមហាសំណាងទាំងពីររូបនេះ មកពីខេត្តបាត់ដំបង និងខេត្តព្រះវិហារ។

អតិថិជនសំណាងទី១បានទៅលើលោក រឿង ចាន់រិទ្ធ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឈ្នះរង្វាន់លុយសុទ្ធចំនួន៨ម៉ឺនដុល្លារ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

អតិថិជនសំណាងទី២បានលើលោក គុំ កុល មុខរបរជាកសិកររស់នៅភូមិ ស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានឈ្នះរង្វាន់លុយសុទ្ធ៨ម៉ឺនដុល្លារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

អតិថិជនសែលកាតទាំងអស់ មានឱកាសអាចទទួលបានសំណាង ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ8888រួចចុច៖
* លេខ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ។
* លេខ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

កម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីសែលកាតជាការផ្តល់ជូនពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះនឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលមានចំនួនសរុបរហូតទៅដល់១០ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង៦៖៥០នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕