(កំពត)៖ អ្នកចូលចិត្តទៅលេងកំពតប្រហែលជាជ្រាបច្បាស់ហើយ ពីលក្ខណៈពិសេសនៃខេត្តទេសចរណ៍មួយនេះ មិនត្រឹមតែមានទីកន្លែងទាក់ទាញតែប៉ុណ្ណោះទេ ចំណែកម្ហូបក៏សំបូរបែបសម្រាប់បំរើជូនភ្ញៀវទេសចរផងដែរ។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាប្រហែលជាពុំសូវចាប់អារម្មណ៍ពីតិចនិចក្នុងការសន្សំពេល ដើម្បីជួបជុំលំហែរដោយការកុម្ម៉ង់អាហារ ដែលលោកអ្នកចង់ញ៉ាំពីភោជនីយដ្ឋានជិតៗបានយ៉ាងងាយស្រួលនិងសុវត្ថិភាពតាម foodpanda ។ គួរបញ្ជាក់ផងដែរថា foodpana មានវត្តមានក្នុងខេត្តកំពត រយៈពេលមួយឆ្នាំមកហើយ។

ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពតកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអតិថិជនជាច្រើនក្នុងការដឹកជញ្ជូនម្ហូបអាហារប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។

ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារជាង ៤៨០កន្លែង រួចមកហើយនៅក្នុងខេត្តកំពត។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែងនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូន នៅខេត្តកំពតជាច្រើននាក់ផងដែរ។

ក្រៅពីនេះក្រុមហ៊ុនក៏បានជួយអាជីវកម្មជាច្រើន មានកំណើនក្នុងការលក់ជាងមុនក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពតមួយកម្រិតទៀត។ នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃរហូត ៥០% ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនខេត្តកំពតទាំងអស់គ្នា។ មិត្តអ្នកអានទាំអស់ប្រហែលជាបានជ្រាបហើយថាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារគ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ foodpanda ក៏បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យទៅដល់មន្ទីពេទ្យ និងក្រសួងនានាជាច្រើនកន្លែង។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្ម លើសពីអាហារនៅស្ទើរទូទាំងប្រទេសកម្ពុជាដែលរួមមាននៅភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កោះកុង កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។

ដូច្នេះកុំភ្លេចណ៎ា ទាញយកកម្មវិធី foodpanda(http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់ទិញអាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃសម្រាប់ទីតាំងក្បែរលោកអ្នក។ ចូលរួម Subscribe Channel Telegram របស់ foodpandaKH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ។

កុំភ្លេចណា៎ត្រូវប្រកាន់ខ្ចប់វិធានការ ៣កុំ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕