(ភ្នំពេញ)៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោងកាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យនៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។

banner

គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណិតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច ស៊ីធី ដែលមានទំហំផ្ទៃដីជាង ២៣ ហិចតា មានគេហដ្ឋានសរុបជាង ៥០០ខ្នង។

គេហដ្ឋានប្រណិតៗមានចំនួន ៣ប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក មានទីតាំងនៅជាប់បឹងប៊ូតានិច វីឡាទោល ដឹអ៊ីមប្រ៊េស មានទីតាំងនៅទល់មុខសួនច្បារដ៏ស្រស់ស្អាត និងចម្រុះពណ៌ ចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែលមានរចនាបថដ៏ទំនើប និងក្លាស្សិក ដែលអតិថិជននឹងមានវេលាដ៏ល្អប្រណិត ប្រកបដោយឯកជនភាព និងសុភមង្គលនូវគម្រោងមួយនេះផ្ទាល់។

ដឹប៊ូតានិច ផាលេស រួមមានបរិក្ខារជាច្រើនសម្រាប់អតិថិជនដូចជា៖ ផ្សារទំនើប ប៊ូតានិចម៉ល ដែលអនុញ្ញាតឲ្យអតិថិជនរីករាយ និងងាយស្រួល ការទិញទំនិញ និងសម្រាកកម្សាន្ត- ក្លឹបហ្សោសន៍ អីមផើរៀ អាចរៀបចំកម្មវិធីតូចធំបានគ្រប់ពេល- សួនប៊ូតានិច មានផ្កាសម្បូរបែប ចម្រុះពណ៌ ដើមឈើ ដ៏ត្រឈឹងត្រឈៃ - បឹងប៊ូតានិច មានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។

ទាំងនេះជាអភ័យឯកសិទ្ធិពិសេសបំផុតសម្រាប់អតិថិជនដែររស់នៅក្នុងគម្រោង ដឹប៊ូតានិច ផាលេស ផ្ទាល់តែម្តង ហើយអ្វីដែរកាន់តែពិសេសនោះ គឺជាគម្រោងដែរផ្តោតសំខាន់ទៅលើ បរិស្ថាន និង ធម្មជាតិ ដោយគ្រប់គេហដ្ឋានទាំងអស់ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

ក្នុងឱកាសនៃពិធី បើកការដ្ឋានសាងសង់ និងបើកសម្ពោធការលក់ជាផ្លូវការ ក្រុមហ៊ុនក៏មានផ្តល់ជូននូវប្រម៉ូសិនជាពិសេស។ អតិថិជន បង់ប្រាក់ត្រឹមតែ ០.៨% តែប៉ុណ្ណោះក្នុងមួយខែរហូតដល់ ២៤ខែ ដោយពុំមានការប្រាក់ និងពុំមានប្រាក់កក់ទេ៕

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាននៅទីតាំងការិយាល័យលក់ តាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ៖ 098 73 3333 ឬ តេឡាមក្រាម៖ orkide_development