(ភ្នំពេញ)៖ ទោះបីជាមានផលរំខានមួយចំនួនអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ធនាគារ ជីប ម៉ុង នៅតែបេ្តជ្ញាចិត្តក្នុងការផ្តល់សេវាកម្ម ជាពិសេសសម្រាប់អតិថិជនដែលមមាញឹកខ្លាំងក្នុងការប្រកបរបរប្រចាំថ្ងៃ ដោយក្នុងនោះដែរ សាខាចំនួន២របស់ធនាគារ ជីប ម៉ុង គឺសាខាផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល និងសាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក បើកដំណើរការរហូតដល់៧ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង៩ព្រឹកដល់៦ល្ងាច ដើម្បីឆ្លើយតបតម្រូវការអតិថិជន ដែលមិនមានពេលវេលាក្នុងការមកទទួលសេវាកម្មធនាគារនៅម៉ោង ឬថ្ងៃដំណើរការធម្មតា។

លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា ធនាគារ ជីប ម៉ុង សាខាផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល និងសាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់អតិថិជនដែលមានភាពមមាញឹកខ្លាំង និងចង់សម្រាកលំហែបំបាត់ភាពនឿយហត់បន្ទាប់ពីការងារ ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ធនាគាររីករាយស្វាគមន៍អតិថិជនដែលត្រូវការសាច់ប្រាក់សម្រាប់ប្រើប្រាស់ ឬត្រូវការផ្ទេរ និងទទួលប្រាក់ពីក្រៅប្រទេសផ្សេងៗ ដូច្នេះអតិថិជនមិនចាំបាច់បារម្ភពីពេលវេលាក្នុងការមកធនាគារ ជីប ម៉ុង ទៀតហើយ ពីព្រោះថាចេញពីធ្វើការ ឬថ្ងៃចុងសប្តាហ៍ ក៏ពួកគាត់អាចមកធនាគារបានដែរ។

អតិថិជនអាចអញ្ជើញមកទទួលគ្រប់សេវាកម្មនៅសាខាទាំងពីរនេះជារៀងរាល់ថ្ងៃ ដោយមានទំនុកចិត្ត និងអាចប្រឹក្សាព័ត៌មាននានាអំពីផ្នែកហិរញ្ញវត្ថុជាមួយអ្នកជំនាញរបស់ធនាគារ។ ធនាគារ ជីប ម៉ុង គិតគូរពីពេលវេលារបស់អតិថិជន ដោយផ្តល់ជូនអតិថិជននូវសេវាកម្មឆាប់រហ័ស និងមិនចំណាយពេលរង់ចាំយូរ។ អ្វីដែលកាន់តែពិសេសនោះ អតិថិជនមិនត្រឹមតែអាចធ្វើប្រតិបត្តិការសេវាកម្មធនាគារមួយមុខប៉ុណ្ណោះទេ តែក៏អាចឆ្លៀតដើរកម្សាន្តក្នុងផ្សារទំនើបបានផងដែរ។

គួរបញ្ជាក់ថា ធនាគារ ធនាគារ ជីប ម៉ុង បច្ចុប្បន្នមានចំនួន១១សាខា ដោយ៩សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង៣សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត ដែលមានដូចជាខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប ហើយនាពេលដ៏ឆាប់ខាងមុខនេះ ធនាគារ ជីប ម៉ុង គ្រងនឹងពង្រីកសាខាថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបនឹងកំណើនអតិថិជនរបស់ខ្លួន។

សូមអតិថិជនមកទទួលយកបទពិសោធន៍សេវាកម្មដ៏អស្ចារ្យពី ធនាគារ ជីប ម៉ុង!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖ 081 811 911 ឬ 066 811 911