(ភ្នំពេញ)៖ ជនជាតិចិនម្នាក់បានចូលរួមលេងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីសែលកាត ហើយក៏បានឈ្នះរង្វាន់លុយសុទ្ធដល់ទៅ ៨០,០០០ ដុល្លារអាមេរិក ដូចសេចក្តីប្រាថ្នារបស់គាត់តែម្តង គាត់គឺមានឈ្មោះថា អ៊ូ ធានហ័រ។

លោក អ៊ូ ធានហ័រ ដែលមានមុខរបរជាអាជីវករម្នាក់ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោកបានរង្វាន់លុយសុទ្ធ ៨០,០០០ ដុល្លារ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។

ថៅកែ អ៊ូ បានរៀបរាប់ថា លោកបានចូលរួមលេងក្នុងកម្មវិធីនេះជារៀងរាល់ថ្ងៃ ហើយដ៏បានឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះពីក្រុមហ៊ុនសែលកាតពិតប្រាកដមែន។ លោកពិតជារំភើបរីករាយជាខ្លាំង ហើយលុយរង្វាន់នេះនឹងប្រើសម្រាប់ពង្រីកអាជីវកម្មបន្ថែមទៀត។

បន្តក្តីសុបិន្តជាមួយនឹងការបន្តចូលរួមលេងកម្សាន្តក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» នោះលោកអ្នកនឹងមានឱកាសឈ្នះលុយសុទ្ធដូចអតិថិជនរូបនេះផងដែរ។

អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖
* លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
* លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ។

កម្មវិធីឈ្នះលុយសុទ្ធ ១០,០០០ ដុល្លារ រៀងរាល់ថ្ងៃពីសែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០,០០០ ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះនឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង ៦៖៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕