(ភ្នំពេញ)៖ ដូចតាមការសន្យា ផលិតកម្មដាវីត្រា បានចេញបទថ្មី «ខ្មែរមានគ្រប់សព្វ» ដែលត្រូវបានសម្រិតសម្រាំង ផលិតចេញពីស្ទូឌីយោ ដែលផលិតកម្មដាវីត្រា បានវិនិយោគនូវទឹកប្រាក់រាប់លានដុល្លារ ដែលបំពាក់សុទ្ធតែឧបករណ៍ទំនើបៗ និងប្រេនល្បីៗលំដាប់ពិភពលោក។

បទ «ខ្មែរមានគ្រប់សព្វ» គឺពិតជាបង្ហាញអំពីមោទកភាពជាតិខ្មែរ ដោយសារតែអត្ថន័យនៃបទចំរៀងនេះ គឺរៀបរាប់អំពីប្រពៃណីវប្បធម៌ ទំនៀមទំលាប់ អក្សរសាស្រ្ត និងប្រាង្គប្រាសាទដ៏អស្ចារ្យ ផូរផង់ របស់ខ្មែរយើង។

«ខ្មែរមានសិល្បៈចម្លាក់ ប្រាង្គប្រាសាទ ក្បូរក្បាច់សែនស្អាតថ្លៃអើយ ក្នុងដែនសុវណ្ណភូមិ ប្រាសាទអង្គរបរវរដ៏ឧត្តម ប្រាសាទអង្គរបរវរដ៏ឧត្តម មោទកភាពធំថ្លៃអើយនៃកម្ពុជា ប្រាសាទបាយ័ន តាព្រហ្ម និងព្រះវិហារ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ»។ នេះគឺជាឃ្លាមួយនេះបទ «ខ្មែរមានគ្រប់សព្វ» នេះ។

ផលិតកម្មដាវីត្រា ក៏រំពឹងយ៉ាងមុតមាំថាបទ «ខ្មែរមានគ្រប់សព្វ» នេះក៏ជាការចូលរួមចំណែកដល់ការ លើកស្ទួយវិស័យទេសចរណ៍ដែល ប្រទេសកម្ពុជាកំពុងគ្រោងនឹងបើកវិស័យនេះឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចនាពេលឆាប់នេះផងដែរ។

លោកអ្នកក៏អាចទាញយកអេបកំសាន្ត (Komsan App) ដើម្បីស្តាប់បទចំរៀងនេះដោយសេរី មិនគិតប្រាក់ដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀង ដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕ ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11៕