(ហ្សឺណូ)៖ ក្លិបបាល់ទាត់ Genoa បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្លិបរបស់ខ្លួន ត្រូវបានទិញដោយមូលនិធិក្រុមហ៊ុនឯកជនអាមេរិក 777 Partners ដោយមានការរាយការណ៍ថា មានតម្លៃ១៥០លានអឺរ៉ូ (១៧៥លានដុល្លារ) ខណៈអ្នកជំនួញអ៊ីតាលី Enrico Preziosi បានបញ្ចប់ភាពជាម្ចាស់ក្លិបបាល់ទាត់ វ័យណាស់ជាងគេបំផុតរបស់អ៊ីតាលីនេះ ក្នុងរយៈពេល១៨ឆ្នាំរបស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

«ក្រុមហ៊ុនជាម្ចាស់ថ្មី, ដែលនឹងទទួលបាន៩៩,៩ភាគរយ នៃទុនភាគហ៊ុនរបស់ក្លិប Genoa នោះ, នឹងចំណាយទុនថ្មី លើក្លិប ហើយនឹងទទួលខុសត្រូវលើបំណុល ដែលជាប់ពាក់ព័ន្ធមួយចំនួនផងដែរ», នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប។

សេចក្តីថ្លែងការណ៍បន្ថែមថា «អតីតម្ចាស់, លោក Enrico Preziosi, នឹងនៅតែបន្តតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ស្របពេលដែលនាយកប្រតិបត្តិ លោក Alessandro Zarboni នឹងបន្តគ្រប់គ្រងប្រតិបត្តិការក្លិប»

លោក Preziosi, វ័យ៧៣ឆ្នាំ, បានធ្វើជាម្ចាស់ក្លិប Genoa, ដែលត្រូវបានបង្កើតឡើង ដោយបុរសសញ្ជាតិអង់គ្លេស ក្នុងឆ្នាំ១៨៩៣ ជាក្លិបកីឡាគ្រីឃីត និងអត្តពលកម្មនោះ, ក្នុងឆ្នាំ២០០៣ ជាមួយនឹងជ័យជំនះ លីគជើងឯកអ៊ីតាលី ចំនួន៩សម័យកាល នៅក្នុងដៃជាបណ្តោះអាសន្ន៕