(ភ្នំពេញ)៖ ក្រុមហ៊ុនប៊ឺឡឺ ប្រចាំប្រទេសកម្ពុជា (Bühler Cambodia) បានសម្រេចផ្លាស់ប្តូរប្រកបដោយវិជ្ជមានទៅលើរចនាសម្ព័ន្ធការលក់ និងសេវាកម្មរបស់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន ណយយ៉ាគង់ គ្រុប ត្រូវបានតែងតាំងជាតំណាងចែកចាយផលិតផលរបស់ក្រុមហ៊ុនប៊ឺឡឺ ប្រចាំប្រទេសកម្ពុជា (Bühler Cambodia) ចាប់ពីពេលនេះតទៅ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកគុណភាពនៃការលក់ និងសេវាកម្មទៅដល់អតិថិជនក្នុងវិស័យស្រូវអង្ករ ទាំងម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនចាប់ពណ៌។

ក្រុមហ៊ុន ណយយ៉ាគង់ គ្រុប មានលក្ខណៈគ្រប់គ្រាន់ទាំងបទពិសោធន៌ ចំណេះដឹងខាងផ្នែកកសិពាណិជ្ជកម្ម មានបណ្តាញលក់ និងសេវាកម្មទូទាំងប្រទេស ដែលបានជឿជាក់យ៉ាងមុតមាំថា នឹងអាចផ្តល់នូវគុណតម្លៃជាច្រើនដល់អតិថិជនរបស់ខ្លួន។

លើសពីនោះ ក្រុមហ៊ុនណយយ៉ាគង់ គ្រុប អាចនឹងជួយសម្រួលនូវការងារម៉ាស៊ីនកិនស្រូវរបស់អ្នក ទៅតាមតម្រូវការ និងការរំពឹងទុក ហើយនឹងជួយសម្រួលដល់ម៉ាស៊ីនរបស់លោកអ្នក ទទួលបានភាពសកម្មនូវផ្នែកសេវាកម្ម។ ទាំងនេះនឹងរួមមានដូចជា ការតម្លើងម៉ាស៊ីន និងអគ្គិសនី ការត្រួតពិនិត្យម៉ាស៊ីនប្រចាំឆ្នាំ (រួមបញ្ចូលទាំងការចុះជួបផ្ទាល់ជាមួយរោងម៉ាស៊ីន ដំណោះស្រាយតាមរយៈការហៅទូរស័ព្ទ និងតាមប្រព័ន្ធអនឡាញ) និងការត្រួតពិនិត្យសេវាកម្មពិសេស និងដោះស្រាយបញ្ហាផ្សេងៗជាដើម»។

លោក សង ឌីណា តំណាងក្រុមហ៊ុន ប៊ឺឡឺ ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា «យើងមានមោទនភាពណាស់ ក្នុងការចេញនូវសេចក្តីប្រកាសអំពីការចាត់តាំងតំណាងចែកចាយនេះ ហើយយើងជឿជាក់ថា ការចាត់តាំងក្រុមហ៊ុន ណយយ៉ាគង់ គ្រុប ជាតំណាងចែកចាយនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ទាំងអស់គ្នា ជាពិសេសដល់អតិថិជនរបស់យើង ដែលនឹងទទួលបាននូវសេវាកម្ម និងការគាំទ្រផ្សេងៗ។ ក្រុមហ៊ុនណយយ៉ាគង់ គ្រុប នឹងទទួលយកនូវទំនួលខុសត្រូវ នៅផ្នែកវិស័យស្រូវអង្ករ ដែលជាវិស័យមួយក្នុងចំណោមវិស័យដទៃទៀត របស់ក្រុមហ៊ុន ប៊ឺឡឺ ដែលមាននៅក្នុងប្រទេសកម្ពុជា»។

ដោយឡែក, លោក គឹម ប៊ុនសាន ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ណយយ៉ាគង់ គ្រុប ក៏បានបង្ហាញជំហរផងដែរថា «យើងមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាតំណាងចែកចាយទាំងផលិតផល និង សេវាកម្មដើម្បីផ្គត់ផ្គង់លើវិស័យរោងម៉ាស៊ីនកិនស្រូវអង្ករ និងម៉ាស៊ីនចាប់ពណ៌ ដោយក្រុមហ៊ុន ប៊ឺឡឺ ប្រចាំប្រទេសកម្ពុជា។ យើងនឹងខិតខំប្រឹងប្រែងពាំនាំបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន ប៊ឺឡឺ ដើម្បីលើកស្ទួយទំនើបកម្ម បង្កើនសមត្ថភាពផលិត និងគុណភាពទិន្នផល ថែមទាំងបង្កើនប្រាក់ចំណេញ ដល់រោងចក្រ និងម៉ាស៊ីនកិនស្រូវទំាងឡាយនៅប្រទេសកម្ពុជា»។

ក្រុមហ៊ុន ណយយ៉ាគង់ គ្រុប គឺជាក្រុមហ៊ុនដែលមានជំនាញខ្ពស់ខាងចែកចាយម៉ាស៊ីនជំនាញ បរិក្ខារឧស្សាហកម្ម និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា ។ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយស្ថាបនិកវ័យក្មេង ពោរពេញដោយសមត្ថភាព រហ័ស និងមានក្រុមជំនាញបច្ចេកទេសជាក់លាក់ ដែលពោរពេញទៅដោយសមត្ថភាព ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មជឿនលឿននៅក្នុងវិស័យផ្សេងៗ ដែលមានរួមបញ្ចូលទាំងកសិឧស្សាហ៍កម្ម បរិក្ខារតម្ហែទាំសុខភាព និងឧបករណ៍ឧស្សាហ៍កម្មផ្សេងៗជាដើម»។

ប៊ឺឡឺ គឺជាក្រុមហ៊ុនមានដើមកំណើតមកពីប្រទេសស្វីស ដែលមានផ្គត់ផ្គង់ពហុឧបករណ៍ (ម៉ាស៊ីន) និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ម្ហូបអាហារ និងចល័តភាព។ ជារៀងរាល់ថ្ងៃ មានមនុស្សប្រមាណជាពីរពាន់លាននាក់ បានទទួលទាននូវម្ហូបអាហារ ដែលត្រូវបានផលិតដោយម៉ាស៊ីនរបស់ក្រុមហ៊ុន ប៊ឺឡឺ ហើយមានប្រមាណជា៣០% នៃរោងម៉ាស៊ីនកិនស្រូវ ដែលសាងសង់ថ្មីៗ ត្រូវបានប្រើប្រាស់ដោយម៉ាស៊ីន និងប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនប៊ឺឡឺ ។ក្រៅពីផ្គត់ផ្គង់ម៉ាស៊ីននៅក្នុងវិស័យស្រូវអង្ករ ក្រុមហ៊ុនប៊ឺឡឺគ្រុប ក៏មានផ្តល់ជាដំណោះស្រាយផងដែរ ទៅដល់វិស័យផ្សេងៗដូចជា វិស័យផ្នែកកែច្នៃម្សៅ ការគ្រប់គ្រងសម្ងួតគ្រាប់ធញ្ញជាតិ ម៉ាស៊ីនផលិតមី គុយទាវអាស៊ី កាហ្វេ ការកែច្នៃគ្រាប់ធញ្ញជាតិ ការផលិតចំណីសត្វ ការផលិតចំណីត្រី និងការផលិតចំណីសម្រាប់សត្វចិញ្ចឹមជាដើម។

ដូច្នេះទាំង ក្រុមហ៊ុនប៊ឺឡឺ និងណយយ៉ាគង់ បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានយកចិត្តទុកដាក់មកលើការចាត់តាំងថ្មីនេះ ហើយក្រុមហ៊ុន នឹងសហការកសាងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយលោកអ្នក៕

សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយ និងម៉ាស៊ីនកិនស្រូវរបស់យើងសូមចុចតំណភ្ជាប់៖ https://www.feeding.asia/cambodia
សូមទំនាក់ទំនងមកប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ!
Bühler (Cambodia) Ltd.
[email protected]
+855 99 222 342
+855 23 985 282
ផ្ទះលេខ 80 – 82 NW21 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ