(ពោធិ៍សាត់)៖ ក្រោយពីបានការគាំទ្រលក្ខណៈផ្លូវច្បាប់ ពីសំណាក់អភិបាលខេត្តពោធិ៍សាត់ ជុំវិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ទីផ្សារលក់ដូរ ផ្ទះអាជីវកម្ម ហាងលក់ដូរ តូបផ្សារ និងដីឡូតិ៍, បុរី ភី.ធី.វី បំណក់ របស់ក្រុមហ៊ុន ប៉ាត់តាវី វិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ ឯ.ក បានចាប់ផ្តើមបន្តដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកែប្រែមុខមាត់ឃុំឈើតុំ ឱ្យក្លាយជាទីប្រជុំជនឃុំ ដែលមានសក្តានុពលខ្ពស់។

យើងទាំងអស់គ្នាបានជ្រាប និងដឹងហើយថា ដោយហេតុតែការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា មានការស្រុតចុះបន្តិច តែនៅប៉ុន្មានខែចុងក្រោយនេះ ដោយសារស្ថានភាពជំងឺកូវីដ បានធូរស្បើយបន្តិច វិស័យអចលនទ្រព្យនៅកម្ពុជា ក៏មានការពុះកញ្ជ្រោលយ៉ាងខ្លាំងក្លាឡើងវិញ ជាពិសេសនោះ គឺគម្រោងដីឡូតិ៍ ដែលមានទីតាំងនៅតាមជាយក្រុង និងបណ្តារាជធានី/ខេត្តមួយចំនួន។

ងាកទៅរកគម្រោងអភិវឌ្ឍន៍ បុរី ភី.ធី.វី បំណក់ ឯណេះវិញ គឺសុទ្ធសឹងតែមានទីតាំងល្អៗ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្ពស់ ពីបណ្តាអ្នកវិនិយោគ និងអតិថិជនយ៉ាងខ្លាំង។ គម្រោងនេះ អភិវឌ្ឍនៅលើផ្ទៃដី ប្រមាណជិត៣ហិកតា ដោយជំហានទី១ ក្រុមហ៊ុនកំពុងសាងសង់ក្នុងទំហំដី ១៨,៣៥២ ម៉ែត្រការ៉េ ដែលស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លក្ខណៈពិសេសរបស់គម្រោង បុរី ភី.ធី.វី បំណក់ មានដូចជា ជាតំបន់ទីប្រជុំជន មានប្រជាជនរស់នៅច្រើនកុះករ មានអាជីវករលក់ដូររួចជាស្រេចនៅក្នុងផ្សារ មានផ្ទះអាជីវកម្ម តូបផ្សារ និងលំនៅដ្ឋានសមរម្យនៅជាប់ផ្សារផងដែរ ក្នុងនោះទីតាំងមានបណ្តាញទឹក និងប្រព័ន្ធអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានបរិស្ថានរស់នៅស្អាតល្អបែបទេសភាពធម្មជាតិ នៅជិតសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងមានតំបន់សំខាន់ៗមួយចំនួនដូចជា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថានីយ៍រថភ្លើង រួមទាំងតំបន់អភិវឌ្ឍន៍ សម្បទានដីសង្គមកិច្ច ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង, ទីសក្ការៈផ្សេងៗ និងជាតំបន់សំបូរភោគផលដំណាំ ចំការ ព្រៃឈើ ផ្លូវ និងប្រឡាយខ្វាត់ខ្វែងផងដែរ។

ក្នុងនោះបើតាមលោក ឯល អារ៉ហ្វីត តំណាងក្រុមហ៊ុន ប៉ាត់តាវី វិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ ឯ.ក ដែលកំពុងដំណេីរការ បុរី ភី.ធី.វី បំណក់ បានប្តេជ្ញាចិត្តថា «ការចូលរួមក្នុងការអភិវឌ្ឍនិងវិនិយោគក្នុងប្រទេសកម្ពុជា ជាអ្វីដែលក្រុមហ៊ុនចង់បានដើម្បធ្វើឱ្យប្រទេសមានការរីកចម្រើន។ តួយ៉ាងការបង្កើតគម្រោងបុរី ភី ធី វី បំណក់ នេះឡើងគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាពិសេសគឺក្នុងខេត្តពោធិ៍សាត់នេះតែម្ដង។ យ៉ាងណាមិញ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ក្នុងបុរី ភី ធី វី បំណក់ខាងលើ។ ជាចុងក្រោយ ខ្ញុំបាទតំណាងឱ្យក្រុមហ៊ុន សូមជូនពរឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួបតែសេចក្ដីសុខ សេចក្តីចម្រើន និងមានសុខភាពល្អ»

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៧០ ៨៣១ ៩៩២, ០១២ ៨៣១ ៩៩២, ០៨៨ ៣ ៤០៦ ៨៤៤៕