(ភ្នំពេញ)៖ ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់យ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ Sathapana Mobile រាល់ពេលដែលអតិថិជនទិញទំនិញអនឡាញជាមួយ KESSChat។

KESSChat គឺជាកម្មវិធីដែលមានមុខងារជាច្រើនរបស់ក្រុមហ៊ុន KESS Innovation Plc ដែលអនុញ្ញាតឱ្យអតិថិជនអាចជជែក ទិញទំនិញអនឡាញ ដែលមានសេវាដឹកជញ្ចូន កក់ដំណើរកំសាន្ត និង បញ្ចូលទឹកប្រាក់ទៅទូរស័ព្ទដៃប្រព័ន្ធ Smart ទៀតផង។ វាក៏ជាប្រភពព័ត៌មានដែលអាចទូទាត់ថ្លៃសេវាសាធារណៈដូចជា ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន សេវាច្រកចេញចូលតែមួយ និងការចុះឈ្មោះយានយន្ត។

មិនត្រឹមតែផ្តល់ដំណោះស្រាយហិរញ្ញវត្ថុនិងការទូទាត់ប្រាក់ប៉ុណ្ណោះទេ KESSChat ក៏ផ្តល់នូវការទូទាត់ប្រាក់តាមអនឡាញជាមួយធនាគារ ស្ថាបនា ផងដែរ។

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ស្ថាបនា អាចធ្វើការទិញទំនិញអនឡាញបានដល់រាប់រយមុខជាមួយនឹង KESSChat ព្រមជាមួយនឹងការដឹកជញ្ចូនដល់ទីតាំងរបស់អ្នកទៀតផង។ អតិថិជនមិនចាំបាច់បារម្ភនឹងការទូទាត់ ឬប៉ះផ្ទាល់ជាមួយនឹងសាច់ប្រាក់ និងការចេញក្រៅដើម្បីទិញទំនិញក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ទៀតឡើយ។

អតិថិជនស្ថាបនា អាចស្វែងរកអាហារ សម្ភារៈចាំបាច់ប្រើនៅផ្ទះប្រចាំថ្ងៃ ផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួន ផលិតផលទារកដែលលក់ដាច់បំផុត និងប្រដាប់ក្មេងលេងតាមរយៈ KESSChat ផងដែរ។

សម្រាប់អតិថិជនដែលមិនទាន់មានគណនីជាមួយធនាគារ ស្ថាបនា សូមចុះទីនេះធ្វើការទាញយក Sathapana Mobile ដើម្បីបង្កើតគណនីអនឡាញឥឡូវនេះ ហើយរីករាយជាមួយកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ជាមួយធនាគារ ស្ថាបនា។

សូមជម្រាបថា ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្ម សរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។

ធនាគារ ស្ថាបនា ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ បណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៉ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។

ចំណែកក្រុមហ៊ុន KESS Innovation Plc ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុម និងជាក្រុមហ៊ុនដែលកាន់កាប់ ១០០% ដោយជនកម្ពុជា ដែលមានគោលបំណងជួយឲ្យអាជីវកម្មនានារីកចម្រើន។ សហស្ថាបនិក បេ្តជ្ញាចិត្តបង្កើតប្រព័ន្ធទូទាត់មួយ ដែលមានសមត្ថភាពក្នុងការឆ្លើយតបនឹងតម្រូវការដែលវិវត្តយ៉ាងរហ័សរបស់អាជីវកម្មសកល ដែលរីកចម្រើនយ៉ាងលឿន៕