(ភ្នំពេញ)៖ រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ Option ពិសេសៗ តម្លៃខ្ទង់លានដុល្លារអាមេរិក។

រថយន្ត Rolls-Royce ២គ្រឿង ដែលលោកឧកញ៉ាកុម្ម៉ង់បានមកដល់ភូមិគ្រឹះ ទាំងយប់នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូស្នេហ៍អមតៈ។ តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកស្រីវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។

សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីនេះគឺតម្លៃមានការប្រែប្រួល ទៅតាមការកុម្ម៉ង់ Option ។

សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង ខណៈដែលពួកគេសុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាង សម្រាប់បំពេញតម្រូវការជីវិត។ មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារ ដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តបែបនេះធ្លាប់តែឃើញមហាសេដ្ឋីលំដាប់ៗជិះ។

បើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ាមានរថយន្តម៉ាកផ្សេងរាប់សិបគ្រឿង កំពុងឈរជាជួរពេញភូមិគ្រឹះទៀតផង៕