(រីយ៉ូ)៖ ប្រភពពី BBC បានឲ្យដឹងថា ទោះបីជាប្រទេសប្រេស៊ីល ស្ថិតក្នុងបញ្ជីក្រហមនៃចក្រភពអង់គ្លេស តែសហព័ន្ធបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបង្ហាញបញ្ជីឈ្មោះកីឡាករត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 តំបន់អាមេរិកឡាទីន ដែលក្នុងនោះមានកីឡាករដែលស្ថិតក្នុងលីគ Premier League ចំនួន ៨នាក់។

កាលពីខែមុនក្លិបបាល់ទាត់ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស PL បានបដិសេធចំពោះការកោះហៅកីឡាករចូលក្រុមជម្រើសជាតិនៅខាងតំបន់អាហ្រ្វិកខាងត្បូង ខណៈកីឡាករដែលចេញពីចក្រភពអង់គ្លេសនឹងត្រូវដាក់ខ្លួនដោយឡែកចំនួន ១៤ថ្ងៃពេលទៅដល់ប្រទេសប្រេស៊ីល ហើយត្រូវបន្តធ្វើបែបនេះ ១០ថ្ងៃទៀតពេលត្រឡប់មកចក្រភពអង់គ្លេសវិញ។

សហព័ន្ធបាល់ទាត់ប្រេស៊ីល បានបង្ហាញថា «ការចរចាមានភាពវិជ្ជមានចំពោះការលើកលែងការធ្វើដំណើរ» ដោយអ្នកសម្របសម្រួល លោក Juninho Paulista លើកឡើងថា នឹងមានការព្រមព្រៀងមួយលើបញ្ហាការដាក់កំហិតនៃការធ្វើដំណើរសម្រាប់កីឡាករ ដោយការពិភាក្សាធ្វើនៅសប្តាហ៍ក្រោយ។

គ្រាដែលជម្រើសទាំង ៨នាក់នោះមានអ្នកចាំទី Liverpool (Alisson Baker, Fabinho) អ្នកចាំទី Man City (Ederson, Gabriel Jeus ), ខ្សែការពារ Chelsea (Thiago Silva), ខ្សែបម្រើ Man United (Fred ), ខ្សែប្រយុទ្ធ Leeds ( Raphinha ), ខ្សែការពារ Tottenham (Emerson Royal) ដែលនេះជាកោះហៅត្រៀមប្រជែង ៣ប្រកួតជាមួយជម្រើសជាតិវ៉េណេស៊ូអេឡា, កូឡុំប៊ី និងក្រុមអ៊ុយរូហ្គាយនៅខែតុលាខាងមុខ៕