(ភ្នំពេញ)៖ សព្វថ្ងៃនេះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំង ដោយយើងសង្កេតឃើញថា កំណើននៃអ្នកវិនិយោគមានការកើនឡើងជាលំដាប់ពីក្រៅប្រទេសនិងក្នុងប្រទេស។

ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនមួយចំនួនបានបរាជ័យក្នុងការវិនិយោគរបស់ពួកគេ ក្រោយពីបានបើកដំណើរការបានមួយរយៈពេលខ្លី។ ការធ្វើពាណិជ្ជកម្មបរាជ័យ ភាគច្រើនកើតចេញពីកង្វះខាតកត្តាសំខាន់ៗដូច ជា៖ ការយល់ដឹងពីធាតុផ្សំសំខាន់ៗនៃប្រព័ន្ធច្បាប់អាជីវកម្ម, ការដោះស្រាយវិវាទ និងក្ស័យធន ហើយនិងកង្វះខាតការ គ្រប់គ្រងមូលធននិងការផ្តល់ហិរញ្ញវត្ថុក្រុមហ៊ុន…..។

ដូចនេះអ្នកវិនិយោគទាំងអស់ គួរតែស្វែងយល់អោយបានច្បាស់លាស់នូវចំណុចទាំងនេះចៀសវាងមានបញ្ហាណាមួយកើតមានឡើងក្នុងការធ្វើពាណិជ្ជកម្ម។

ខណៈនេះ វិទ្យាស្ថានខេមអេដ ក៏មានវគ្គសិក្សាខ្លីដែលបណ្តុះបណ្តាលការសិក្សាទៅលើផ្នែក សញ្ញាបត្រជំនាញច្បាប់ពាណិជ្ជកម្មកម្ពុជាផងដែរ ហើយថែមទាំងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិពីសំណាក់សមាគមគណនេយ្យករជំនាញ ជាស្ថាបនជំនាញផ្នែក
គណនេយ្យករនិងសវនករធំជាងគេបង្អស់លើពិភព លោក។

វគ្គសិក្សាមួយនេះ នឹងបណ្តុះបណ្តាលដោយសាស្រ្តាចារ្យដែលមាន ចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដែលទាក់ទងទៅនឹងច្បាប់ពាណិជ្ជកម្ម ហើយព្រមទាំងសិក្សាទៅលើផ្នែកសំខាន់ៗដូចជា៖

*ធាតុផ្សំ សំខាន់ៗនៃប្រព័ន្ធច្បាប់កម្ពុជា

*នីតិការងារ និងនីតិកិច្ចសន្យា

*ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការវិនិយោគ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត

*ការបញ្ជាក់អត្តសញ្ញាណទម្រង់ផ្សេងៗគ្នានៃក្រុមហ៊ុនផ្អែកលើច្បាប់កម្ពុជា

*ទ្រព្យ (កម្មសិទ្ធិលើអចលនាវត្ថុ, លិខិតអនុញ្ញាតសាងសង់…)

*ការបង្កើតក្រុមហ៊ុន

*ការពន្យល់ពីបុគ្គលភាពគតិយុត្តិរបស់ក្រុមហ៊ុន

*ការគ្រប់គ្រង មូលធន និងការផ្តល់ហិរញ្ញវត្ថុក្រុមហ៊ុន

*ការដោះស្រាយវិវាទនិងក្ស័យធន

*អភិបាលកិច្ចសាជីវកម្មនិងក្រមសីលធម៍

*ច្បាប់ស្តីពីការបោះពុម្ពផ្សាយ និងចរាចរណ៍នៃមូលប័ត្រមិនមែនរដ្ឋាភិបាល

*ច្បាប់ស្តីពីគណនេយ្យ សវនកម្ម និងវិជ្ជាជីវៈគណនេយ្យជាដើម។

អ្វីដែលពិសេសមួយទៀតនោះ គឺនៅពេលដែលនិស្សិតបញ្ចប់ការសិក្សាជាស្ថាពរនឹងទទួលបានសញ្ញាបត្រជំនាញច្បាប់ពាណិជ្ជកម្មកម្ពុជាពីវិទ្យាស្ថានខេមអេដ ព្រមទាំងទទួលការលើកលែងការប្រឡងមុខវិជ្ជា LW (Law) ដែលមាននៅក្នុងកម្មវិធីសិក្សា ACCA ផងដែរ។

ទន្ទឹមនឹងពេលនេះ វិទ្យាស្ថានខេមអេដកំពុងតែបើកទទួលនិស្សិតថ្មីសម្រាប់ការចូលរៀននៅឆមាសថ្មីនេះ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២។

ដូចនេះសម្រាប់ការចុះឈ្មោះសិក្សា ក៏ដូចជាព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ៩៨៦ ៥២២/០១២ ៦១៨ ៩៨៨ ឬលោកអ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានខេមអេដតាម រយៈ www.cam-ed.com