(បាសេឡូណា)៖ ខ្សែប្រយុទ្វវ័យក្មេង Ansu Fati ក្នុងជ័យជម្នះ ៣-០ របស់ម្ចាស់ផ្ទះ FC Barcelona ទៅលើក្រុមភ្ញៀវ Levante នៃសប្តាហ៍ទី៦ ជើងទី១ នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ក្រោយពេលជាពីបញ្ហារបួសជង្គង់ដ៏វែងអន្លាយរបស់គេ។

Fati ដែលត្រូវបានដាក់ឲ្យចូលលេងនៅនាទី៨១ ជំនួសមិត្តរួមក្រុម Luuk de Jong ផងនោះ រកបាន ១គ្រាប់របស់គេនៅនាទី៩០+១ គិតចាប់តាំងពីអវត្តមាននាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មកដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ដែលបានពាក់អាវលេខ១០ ដែលជាលេខរបស់ខ្សែប្រយុទ្ធ Lionel Messi ដែលបានចាកចេញទៅក្លិបបារាំង Paris Saint-Germain។

នេះមានន័យថា FC Barcelona បានបន្ថយសម្ពាធរបស់អ្នកចាត់ការទូទៅ លោក Ronald Koeman តាមរយៈជ័យជម្នះស្រួលៗក្នុងទឺកដីនៃកីឡដ្ឋាន Camp Nou ទៅលើក្រុមដែលលេងមិនទាន់ឈ្នះសោះ Levante នៅពេលដែល Memphis Depay រកបានគ្រាប់បើកឆាកដោយបាល់ ១១ម៉ែត្រនៅពេលចាប់ផ្តើមប្រកួតបាន ៦នាទីក្នុងវគ្គទី១ និងមិត្តរួមក្រុម Luuk de Jong រកបានគ្រាប់ទី២ នៅនាទី១៤។

៣ពិន្ទុក្នុងដីនេះដែរ បានធ្វើឲ្យក្រុមអ្នកមានបុណ្យ Barcelona ហក់ឡើងទៅឈរនៅលេខរៀងទី៦ នៅ La Liga វិញ និងនៅចាញ់ក្រុមកំពូលតារាង Real Madrid ៥ពិន្ទុ ដោយនៅសល់ ១ប្រកួតក្នុងដៃផងដែរ ដ្បិត Real Madrid បានប្រកួតស្មើទល់នឹង Villarrealកាលពីរាត្រីថ្ងៃសៅរ៍៕