(សិង្ហបូរី)៖ Codashop ជាវិបសាយឌីជីថលឈាននាំមុខគេ សម្រាប់ការទិញសម្ភារក្នុងហ្គេម បានបង្ហាញនូវការប្រែប្រួលមុខមាត់ថ្មី ដែលឆ្លុះបញ្ចាំងពីសក្ដានុភាព នៃវិស័យឌីជីថលអនឡាញ ដែលអាចឱ្យអ្នកប្រើប្រាស់ បានទទួលយកបទពិសោធន៍ថ្មី ក្នុងសម័យកាលដ៏ទំនើបនេះ។

ដោយផ្លាស់ប្ដូរថ្មី រូបរាងថ្មីពិតជាអស្ចារ្យ សម្រាប់មនុស្សសម័យថ្មី ដែលរស់នៅក្នុងភាពជាឌីជីថលកុំព្យួទ័រ។

Codashop គឺជាឃ្លាំងឌីជីថលមួយ ដែលអាចឱ្យអ្នកប្រើប្រាស់ មានភាពឯករាជ្យ សម្រាប់សម័យកាល Internet នេះ ដែលពួកគេអាចធ្វើការទិញសម្ភារក្នុងហ្គេម ឬផលិតផលឌីជីថលផ្សេងៗទៀត ដែលពួកគេពេញចិត្តបានដោយខ្លួនឯង និងបង្ហាញអ្វីៗដែលថ្មី ក្នុងសកលសម័យកាល Internet។

«Codashop គឺជាទម្រង់បែបបទជាឌីជីថល ដែលនាំលោកអ្នកទៅកាន់ពិភពចំណុច ដ៏អស្ចារ្យក្នុងវិស័យអនឡាញ ឥឡូវនេះការផ្លាស់ប្ដូរថ្មី រូបរាងថ្មី ពិតជាអស្ចារ្យសម្រាប់មនុស្សសម័យថ្មី ដែលរស់នៅក្នុងភាពជាឌីជីថលកុំព្យូទ័រ»

ការរចនាបែបបទថ្មី ដោយការបង្ហាញម៉ូដពិសេស ដោយក្រុមអ្នកចេញម៉ូដ DesignStudio, ដែលអាចបង្ហាញពីភាពសម័យថ្មី និងស្របជាមួយក្រុមហ៊ុនធំៗដូចជា Riot Games, Tencent, និង Airbnb។ ការប្រែប្រួលរូបរាងថ្មីរបស់ Codashop គឺជាការបង្កើតសេវាកម្មបែប Premium, ភាពឯករាជ្យ និងដែលអាចឱ្យដៃគូរសហការផ្សេងៗ ចូលរួមក្នុងសហគមន៍កីឡាអេឡិចត្រូនិច Gaming Community។

រូបរាងអត្តសញ្ញាណថ្មីរបស់ Codashop ទាំង៤០ប្រទេសនឹងបង្ហាញខ្លួនជាផ្លូវការ ដែលនឹងមកបម្រើដល់វិស័យកីឡាអេឡិចត្រូនិច ឈានដល់ចំណុចមួយ ដែលមិនអាចកាត់ថ្លៃបាន។ តែបន្តរីកចម្រើនយ៉ាងខ្លាំង នៅរយៈកាល២ឆ្នាំចុងក្រោយនេះ។ Coda Payments, ដែលជាម្ចាស់របស់ Codashop, បច្ចុប្បន្ននេះត្រូវបានជាប់ចំណាត់ទី 28th ដែលជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Asia-Pacific Financial Times, និងជាប់លំដាប់ទី២ ក្នុងកម្មវិធី Fintech ពីរឆ្នាំជាប់ៗគ្នា។

អ្នកប្រើប្រាស់មិនចាំបាច់ប្រើគណនីធនាគារ ដែលធ្វើឱ្យអ្នកអាចរីរាយកម្សាន្ត ផ្នែកវិស័យឌីជីថល។ អ្នកប្រើប្រាស់ Codashop ពិតជាមានភាពងាយស្រួល ក្នុងការទិញសម្ភារក្នុងហ្គេម និងហ្គេមដែលពួកគេចូលចិត្តលេងកម្សាន្ត។

ក្នុងខែសីហា Codashop បានបង្ហាញរូបិយបណ្ណថ្មីមួយគឺ Codacash,កាបូបលុយឌីជីថល Digital Wallet ដែលអាចឱ្យអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការទិញសម្ភារហ្គេមដែលពួកគេពេញចិត្ត និងទទួលបានអត្ថប្រយោជន៍ជាច្រើនពី Codashop។ Codacash បាននឹងកំពុងក្លាយជាពេញនិយមរបស់អ្នកប្រើប្រាស់ ដែលបច្ចុប្បន្ននេះ គែមានប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ដែលកំពុងប្រើប្រាស់រូបិយបណ្ណថ្មីនេះ។

នេះបើតាមលោក Guillaume Noé, VP Marketing at Coda Payments បានលើឡើងថា «ភាពរីកចម្រើនដ៏លឿនឆាប់រហ័ស ដែលអាចឱ្យពួកយើងមានដៃគូរសហការធំៗ និងមានវិធីសាស្រ្តទូទាត់ប្រាក់ ២៥០ផ្សេងៗខុសគ្នា ម្បីបម្រើដល់អ្នកប្រើប្រាស់ឥតដែនកំណត់»

ក្នុងពេលថ្មីៗនេះ Codashop បាននឹងពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េខាងត្បូង South Korea បានដោយជៅគជ័យ។

Codashop បង្កើតឡើងដោយ Coda Payments, បានក្លាយជាកម្មវិធីមួយដែលទទួលបានការទុកចិត្ត និងមានអ្នកប្រើប្រាស់រាប់រយលាននាក់ទូទាំងពិភពលោក ដែលកំពុងប្រើប្រាស់ដើម្បីទិញសម្ភារហ្គេម ដែលពួកគេពេញចិត្ត។ Codashop, ដែលអាចឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសវិធីទូទាត់លុយជាងប្រភេទ និងមានអ្នកចូលទស្សនាវិបសាយច្រើនជាង៩០លានដងជារៀងរាល់ខែ។

បានបង្កើតក្នុងឆ្នាំ២០១១ Coda Payments បានជួយដល់វិស័យឌីជិថល និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងមានក្រុមហ៊ុនធំៗដូចជា៖ Moonton (Mobile Legends: Bang Bang), Garena (Free Fire) និង Tencent (PUBG Mobile), ការ Streaming ដូចជា beIN and Bigo Live, apps ដូចជា Tinder, និងវីឌីអូដូចជា Viu ក៏បានភ្ជាប់ជាមួយនឹង Coda Payments ផងដែរ៕