(ភ្នំពេញ)៖ ក្រុមហ៊ុន ស៊ី វ៉ាយ ស៊ី អេស ឯ.ក មានបណ្តាញអតិថិជនលក់រាយជាង ៣០,០០០កន្លែង, បន្ថែមពីលើផលិតផលរបស់ក្រុមហ៊ុននាពេលបច្នុប្បន្ន ក្រុមហ៊ុនបាននូវទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលទឹករ៉ែ Vittel ( វីតែល) របស់ក្រុមហ៊ុន Nestle Waters France ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម លេខ ២២៨៧ ព.ណ.កសប ចុះថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ទឹកពិសាបរិសុទ្ធធម្មជាតិ Vittel ( វីតែល) ជាទឹកបរិសុទ្ធមានប្រភពពីដែនដីអភិរក្សលក្ខណៈ បរិសុទ្ធធម្មជាតិដែលទ្រទ្រង់ដល់ជីវិតជាច្រើននៅលើភ្នំ Vosges ក្នុងប្រទេសបារាំង។ បន្ទាប់ពីបានហូរឆ្លងកាត់ថ្មកំបោរដ៏វែង Vittel ( វីតែល)ទទួលបាននូវលក្ខណៈបរិសុទ្ធនិង ធម្មជាតិដ៏សម្បូរបែប នឹងមានភាពល្បីល្បាញដោយសារ សារធាតុបរិសុទ្ធ និងប្រភពទឹកអុកស៊ីសែនរបស់ខ្លួនចាប់តាំងពី ឆ្នាំ១៨៥៤មក។

បច្ចុប្បន្ននេះ ស្លាកសញ្ញាជាច្រើនដូចជា Vittel( វីតែល), Minere( ទឹករ៉ែមីនេរ៉េ), Nestle pure life (ទឹកបរិសុទ្ធនេសស្លេ ផ្យួឡាយហ៍, VOSS(វ៉ូស), Master Kong (ម៉ាស្ទឺរគង់), FILIPPO BERIO (ប្រេងអូលីវម៉ាក ហ្វីលីពោ បេរីអូ), Emmi (ទឹកដោះគោជូ អ៊ីមមី), Paulener Beer (ភោលែនណឺ បៀរ), Haagen-Dazs (ការ៉េម ហាហ្គេន ដាស), illy(កាហ្វេ អ៊ីល លី), LACIMBALI(ឡាស៊ីមបាលី) ត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ស៊ី វ៉ាយ ស៊ី អេស ទៅដល់អតិថិជនរបស់ខ្លួន។

ការចាប់ដៃគូនេះ នឹងអនុញ្ញាតិឱ្យក្រុមហ៊ុន ស៊ី វ៉ាយ ស៊ី អេស បន្តនូវបេសកកម្មនេះ ក្នុងការចែកចាយនូវផលិតផល ដែលមានគុណភាពខ្ពស់ ផលិតដោយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ជូនទៅដល់បណ្តាអតិថិជនគោលដៅរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម អំពីម៉ាកផលិតផល ឬសេចក្តីប្រកាសនេះ លោកអ្នកអាចទាក់ទងមកការិយាល័យ ក្រុមហ៊ុន ស៊ី វ៉ាយ ស៊ី អេស ឬតាមរយៈលេខទូរស័ព្ទ៖ 095 666 310/095 777 643៕