(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងឈានចូលសប្តាហ៍ទី១៧ នៃជើងទី២ ដោយមានគូពិសេសនឹងត្រូវជួបគ្នាទៀតហើយរវាងបឹងកេត ប៉ះស្វាយរៀងនៅថ្ងៃទី៣០ ខែកញ្ញា ចំណោម ១២ក្រុមចូលរួមប្រកួតផងដែរ។

banner

ការប្រកួតនៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ នោះរួមមាន៖
១៖ កងយោធពលខេមរភូមិន្ទ Vs អង្គរថាយហ្គឺរ
២៖ វិសាខា Vs គិរីវង់សុខសែនជ័យ។

រីឯការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ វិញរួមមាន
១៖ នគរបាលជាតិ Vs សូលទីឡូអង្គរ
២៖ ខេត្តព្រៃវែង Vs អគ្គិសនីកម្ពុជា
៣៖ បឹងកេត Vs ព្រះខ័នរាជស្វាយរៀង
៤៖ ណាហ្គា Vs ភ្នំពេញក្រោន។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា នៅជើងទី២នេះដែរ មានគូពិសេសប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ៣៣ពិន្ទុត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងវិញ ដែលឈរនៅកំពូលតារាងបណ្តោះអាសន្ន និងមាន ៣៤ពិន្ទុនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៃកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ នាម៉ោង ១៥៖៣០នាទី រសៀល៕