(ឡុងដ៏)៖ ទោះបីជាស្ថិតក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់ចក្រភពអង់គ្លេស សម្រាប់ជនបរទេសតែក្រុមជម្រើសជាតិអាហ្សង់ទីន បានសម្រេចចិត្តកោះហៅកីឡាករ ៣រូបត្រៀមប្រជែងវគ្គជម្រុះពានរង្វាន់ FIFA world Cup 2022 នៅតំបន់អាមេរិកឡាទីន ដូចទៅនឹងក្រុមជម្រើជាតិប្រេស៊ីល ដែលបានជ្រើសយក ៨នាក់ចេញពីលីគកំពូលអង់គ្លេស Premier League។

ក្រុមជម្រើសជាតិអាហ្សង់ទីន បានជ្រើសយកកីឡាករចេញពីលីគ Premier League ចំនួន ៣រូបមានកីឡាករអ្នកចាំទី Emiliano Martinez ពីក្លិប Aston Villa និងកីឡាករ Giovani Lo Celso រួមជាមួយ Cristiano Romero ពីក្លិប Tottenham Hotspur ក្នុងចំណោមសមាជិក ៣០នាក់របស់ពួកគេដែលត្រៀមប៉ះក្រុមប៉ារ៉ាហ្គាយ, អ៊ុយរូហ្គាយ និងក្រុមប៉េរូ ចាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

គ្រាដែលប្រទេសរួមតំបន់កាលពីពេលថ្មីៗកន្លងទៅនេះ ក៏បានកោះហៅកីឡាករសំខាន់ៗ ៨រូបត្រៀមសម្រាប់ការប្រជម្រុះពានពិភពលោកនេះផងដែរក្នុងការឈានទៅរកជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា (FIFA World Cup Qatar 2022) នៅពេលបច្ចុប្បន្នក្នុងការប្រកួតជម្រុះ ក្រុមសាំបាប្រេស៊ីលឈរកំពូលតារាងនាំមុខក្រុមអាហ្សង់ទីន ៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួតដូចគ្នាក្នុងចំណោម ១០ប្រទេស។

កាលខែមុននេះ ក្លិបអង់គ្លេសភាគច្រើនបានបដិសេធក្នុងសម្រេចឲ្យកីឡាករចេញទៅចូលរួមជាមួយក្រុមជ្រើសជាតិនៅតំបន់អាមេរិកខាងត្បូង (South American) នៃការប្រកួតជម្រុះ World Cup ដោយសារបញ្ហា COVID-19 គ្រាដែលបច្ចុប្បន្នកីឡាករដែលត្រូវត្រឡប់មកកាន់ (UK) វិញត្រូវដាក់ខ្លួនដោយឡែក ១០ថ្ងៃ នៅពេលដែលការទៅចូលរួមជាមួយជម្រើសជាតិអាហ្សង់ទីន ពីបរទេសមិនត្រូវដាក់ខ្លួនដោយឡែកនោះទេ តែត្រូវកំណត់ថា ទទួលបានការចាក់វ៉ាក់សាំងរួច និងការធ្វើតេស្តអវិជ្ជមានចំពោះ COVID-19៕