(រ៉ូម)៖ អ៉ីតាលី ដែលជាក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Euro 2020 នោះ នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែលជាម្ចាស់ពាន Copa America ឆ្នាំ២០២១ នាខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រភពពី BBC បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ុប UEFA បានឲ្យដឹងថា កិច្ចព្រមព្រៀងបានឈានដល់ការប្រកួតចំនួន ៣លើកនៃការប្រកួតអន្តរទ្វីបរវាង UEFA និង CONMEBOL។

ដូចគ្នានោះដែរ សហព័ន្ធដដែលបានបញ្ជាក់ថា កាលបរិច្ឆេទ និងទីកន្លែងពិតប្រាកដសម្រាប់ការប្រកួតនេះ នៅមិនទាន់រកឃើញនៅឡើយទេ។

តែយ៉ាងណា ការប្រកួតរវាងក្រុមជើងឯកប្រចាំទ្វីបទាំងពីរនេះ គឺជាការបោះជំហានចុងក្រោយកិច្ចសហការគ្នាកាន់តែជិតស្និទ្ធិរវាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងត្បូង។

កិច្ចសហការរវាងភាគីទាំងពីរខាងលើនេះ ដើម្បីប្រឆាំងទៅនឹងសំណើរបស់ FIFA ដែលត្រៀមធ្វើកំណែទម្រង់ប្រតិទិនអន្តរជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ World Cup ពី ៤ឆ្នាំម្តងមកនៅត្រឹមតែ ២ឆ្នាំម្តងវិញ៕